ព័ត៌មានជាតិ

ថ្នាំជក់ សម្លាប់​ពលរដ្ឋ​ខ្មែរ សាហាវ​ជាង​ជំងឺអេដស៍​ទ្វេដង

​ភ្នំពេញ ៖ មជ្ឈមណ្ឌល​ជាតិ​លើ​កម្ពស់​សុខភាព បានបញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ផលិតផល​ថ្នាំជក់​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន​បាន​កើនឡើង​សាហារ​វ​ជាង​ជំងឺអេដស៍​ទ្វេដង​។​
​លោក ស៊ិន សុវណ្ណ នាយករង នៃ​មជ្ឈមណ្ឌល​ជាតិ​លើ​កម្ពស់​សុខភាព បាន​មានប្រសាសន៍ ក្នុង​សិក្ខាសាលា ស្ដីពី​ការផ្សព្វផ្សាយ អំពី​ផលប៉ះពាល់ នៃ​ការប្រើប្រាស់​ថ្នាំ ជក់​ដល់​អ្នកជំនាញ​វិជ្ជាជីវៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៥​ថា ថ្នាំជក់​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​ប៉ុណ្ណោះ​
​ទេ វា​ថែមទាំង​បំផ្លាញ សេដ្ឋកិច្ច​គ្រួសារ​-​ជាតិ និង​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​។
​លោក​បន្តថា ជាពិសេស​សម្រាប់​ស្ដ្រី​មាន​ផ្ទៃពោះ តែម្តង ធ្វើឲ្យប៉ះពាល់​ដល់​ទារក​យ៉ាងខ្លាំង គឺ​កើត​មិន​គ្រប់​គី​ទ្បូ កើត មុន​ខែ កើត​មក​ស្លាប់ រ​លូត មហារីក​ឈាម មហារីក​ខួរក្បាល រលាត​ផ្លូវដង្ហើម ។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា អត្រា​អ្នកប្រើប្រាស់​ថ្នាំជក់​នៅ​កម្ពុជា ប្រមាណ ២​លាន​នាក់ និង​ប្រហែល​មួយ​ម៉ឺន​នាក់ បាន​ស្លាប់ កាល ពី​ពេល​កន្លង​ទៅ ៕​
Smoke

មតិយោបល់