បន្ទាយមានជ័យ៖បុរស់ម្នាក់ត្រូវកំលាំងអាវុធហត្ថខេត្តបន្ទាយមានជ័យធ្វើការឃាត់ខ្លួនបន្ទាប់ពីប្រើល្បិចពេលឱពុកម្តាយក្មេងស្រីរងគ្រោះមិននៅថាឱពុកចង់ជួបតាមទូរស័ព្ទក៍ចាប់រំលោភបានសម្រេចនិងផ្ទះជនរងគ្រោះតែម្តង។
លោក ជា ពិសី មេបញ្ជាការអាវុធហត្ថស្រុកអូរជ្រៅបានអោយដឹងថាបុរសដែលចាប់រំលោភសេពសន្ថវះលើក្មេងស្រី អាយុ២២ឆ្នាំនៅខេត្តបន្ទាយមានជ័យមានឈ្មោះ ម៉ាន ហ៊ាន អាយុ៣៨ឆ្នាំជាអ្នកនៅជិតខាងនិងផ្ទះក្មេងស្រីរងគ្រោះបានធ្វើសកម្មភាពចាប់រំលោកភរហូតបានសម្រេចចំនួនមួយលើកនៅនិងលើផ្ទះក្មេងស្រីរងគ្រោះកាលពីថ្ងៃទី២៥មីនា២០១៥វេលាម៉ោង១០យប់។មុនពេលចាប់រំលោភជនសង្ស័យបានប្រើល្បិចទៅហៅក្មេងស្រីរងគ្រោះអោយបើកទ្វារអោយដោយនិយាយថាឱពុកម្តាយនាងដែលបានទៅស្រុកសំពៅលូនខេត្តបាត់ដំបងចង់ជួបតាមទូរស័ព្ទលុះពេលនាងក្រមុំបើកទ្វារស្រាប់តែចាប់នាងបង្ខំរំលោភរហូតបានសម្រេចរហូតដល់ឱពុកម្តាយនាងមកវិញក៍ប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនតែម្តង។
ក្រោយពីទទួលបានពាក្យបណ្តឹងអាវុធហត្ថស្រុកអូរជ្រៅដឹកនាំដោយលោកជា ពិសី បានចាប់ខ្លួនជនសង្ស័យមកទីបញ្ជាការអាវុធហត្ថខេត្ត។ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់។
បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
ព័ត៌មានជាតិ
មតិយោបល់