តូក្យូ៖ ក្រុមមនុស្សស្រឡាញ់ភេទដូចបាននាំគ្នាមកប្រមូលផ្ដុំនៅក្នុងទីក្រុងតូក្យូជាលើកដំបូងនៅក្នុងប្រទេសជប៉ុន នៅថ្ងៃទី៣១ ខែមីនានេះ ដើម្បីទាមទារសិទ្ធិស្រឡាញ់ភេទដូចគ្នាស្របច្បាប់<!–more– ហើយការប្រមូលផ្ដុំគ្នានោះត្រូវបានគេមើលឃើញថា វានឹងក្លាយជាការប្រមូលផ្ដុំដ៏ធំសម្រាប់ប្រទេសជប៉ុននាពេលអនាគត។
តំណាងសមាគមន៍ស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសជប៉ុន បានឲ្យដឹងថា ពួកគេមិនចង់បានអ្វី ក្រៅពីរស់នៅជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់នោះទេ ហើយសង្ឃឹមថា រដ្ឋាភិបាលជប៉ុននឹងអនុញ្ញាតឲ្យពួកគេនៅរស់នៅជាមួយគ្នាស្របច្បាប់។ ជាពិសេសគឺស្ថានទូតនានានឹងចេញឯកសារទទួលស្គាល់ភាពជាដៃគូភេទដូចគ្នារបស់ពួកគេដោយផ្នែកលើលក្ខខណ្ឌមួយចំនួនដែលគេអាចធ្វើទៅបាន។
សភារបស់រដ្ឋាភិបាល លោក ស៊ីនហ្សូ អាបេ បាននិយាយថា ពួកគេមិនអាចចេញច្បាប់បានភ្លាមៗនោះទេ ព្រោះត្រូវប្រជុំ ដើម្បីធ្វើការកែប្រែទៅលើរដ្ឋធម្មនុញ្ញ ដើម្បីទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រទេសចាច្រើននៅលើពិភពលោកបានអនុញ្ញាតឲ្យមនុស្សស្រឡាញ់ភេទដូចគ្នារៀបការស្របច្បាប់ ខណៈដែលប្រទេសមួយចំនួនកំពុងតែពិចារណា៕
ព័ត៌មានជាតិ
មតិយោបល់