ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រា បើកម៉ូតូអាវ៉េវបុករថយន្តកាម៉ារីពីក្រោយ បណ្ដាលឲ្យបែកស្ដុបមួយចំហៀង

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៣រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ មានករណីបុរសម្នាក់សង្ស័យស្រវឹងស្រា បើកម៉ូតូបុករថយន្តគេពីក្រោយ បណ្ដាលឲ្យដួលមនុស្សសន្លប់ស្ដូកស្ដឹង ស្ថិតម្ដុំស្ពានដែកចម្ការដូង ផ្លូវ២១៧ សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តម៉ាក កាម៉ារី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-6826 រងការខូចខាតបែកស្ដុបមួយចំហៀង។
ម៉ូតូម៉ាក វ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ចាម 1A-6498 អ្នកបើកបរសង្ស័យស្រវឹងស្រា។

ករណីនេះ ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំង ធ្វើការសាកបុរសខាងលើ រីឯរថយន្តបើកចេញពីកន្លែងកើតហេតុបាត់ ដោយពុំបានទាមទារសំណងអ្វីឡើយ៕

មតិយោបល់