អតីតអ្នកគ្រប់គ្រងរបស់ក្រុម AKB48 លោក Takashi Nodera បានលួចបង្ហើបឲ្យដឹងថា គាត់បានថតរូបភាព និងវីដេអូ ជាលក្ខណៈឯកជនក្នុងអំឡុងពេល សមាជិកក្រុមតារាស្រីទាំងនេះ ដោះសម្លៀកបំពាក់ និង ងូតទឹកក្នុងបន្ទប់ទឹកជាដើម។
ក្នុងអំឡុងឆ្នាំ ២០០៩ និង ២០១០ លោក Takashi Nodera បានធ្វើការថតវីដេអូ ជាមួយនឹងក្រុមនេះ ៧៥ លើក ដែលសរុបទៅ ១៥ ម៉ោង និង រូបភាពរាប់រយសន្លឹកទៀត ។ កាម៉េរ៉ាដែលលោកលួចថត ត្រូវបានលាក់មិនឲ្យសមាជិកក្រុមតារាចម្រៀងស្រីនេះដឹងឡើយ ។
ក្នុងវីដេអូមួយ លោក Takashi Nodera បានថតក្រុម AKB48 នៅបន្ទប់គេង នៅពេលដែលនាងគេងក្នុងលក្ខណៈអាក្រាត ហើយវីដេអូផ្សេងទៀត ប្រើប្រាស់ថតនៅក្នុងបន្ទប់ទឹក ។
អំពើខុសច្បាប់នេះ ត្រូវបានស្វែងរកឃើញដោយប៉ូលីស នៅក្នុងឆ្នាំ ២០១០ ដោយស៊ើបអង្កេតបន្តស្វែងរកមុខអ្នកធ្វើពីសកម្មភាពខុសច្បាប់នេះ ។ រឿងនេះអូសបន្លាយដល់ឆ្នាំ ២០១៣ ទើបលោក Takashi Nodera ត្រូវបានចាប់ខ្លួនពីបទបៀតបៀនកេរ្តិ៍ខ្មាស់ ទៅលើក្មេងស្រីរៀនបឋមសិក្សា ហើយរឿងលួចថតក្រុម AKB48 ក៏លេចធ្លាយនៅពេលនោះផងដែរ ដោយតុលាកាត់ទោសឲ្យជាប់ពន្ធនាគារ ១៦ ខែ ៕
មតិយោបល់