សៀមរាបៈ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ មានកណីជនជាតិវៀតណាមម្នាក់ដេកស្លាប់ នៅសណ្ឋាគារក្អម បន្ទប់លេខ៣០៣ ជាន់ទី៣ នៅភូមិសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ បូយ ថាញ់ហ្វឿង ភេទប្រុស អាយុ៦៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខB7734946 ជាភ្ញៀវទេសចរណ៏ ចូលមកតាមច្រកប៉ោយប៉ែត ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ សម្រាកនៅសណ្ឋាគារក្មម ជាមួយក្រុមគ្រួសារ។
ជនរងគ្រោះស្លាប់ដោយសារសំពាតឈាមឡើងខ្ពស់បណ្តាលឲ្យដាច់សរសៃឈាមក្នុងខួក្បាល។
បច្ចុប្បន្នសពបានយកទៅតម្កល់ទុកនៅមន្ទីរពេទ្យខ្មែរសូវៀតភ្នំពេញរង់ចាំក្រុមគ្រួសារមកទទួលយក៕
មតិយោបល់