ព័ត៌មានជាតិ

ស្ត្រីចាស់ជាងគេក្នុងលោក ទទួលមរណភាព

លោកយាយ Misao Okawa ដែលជាមនុស្សមានអាយុវែងជាងគេនៅលើពិភពលោក បានទទួលមរភាព កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១៥ នៅក្នុងប្រទេសជប៉ុន ក្នុងអាយុ ១១៧ឆ្នាំ។

លោកយាយ Okawa ត្រូវបានទទួលស្គាល់ក្នុងកំណត់ត្រា Guinness World Records ជាមនុស្សដែលមានអាយុវែងជាងគេ កាលពីឆ្នាំ ២០១៣ ដោយក្នុងនោះក៏ជាប់ជាស្ដ្រីដែលមានអាយុវែងផងដែរ។ លោកយាយបានធ្វើខួបកំណើតគម្របខួប ១១៧ឆ្នាំ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៥ កន្លងទៅនេះ។
នៅក្នុងកិច្ចសម្ភាសន៍មួយ លោកយាយធ្លាប់បានបង្ហាញពីអាថ៌កំបាំងដែលធ្វើឲ្យគាត់មានអាយុវែង ដោយក្នុងនោះលោកយាយបញ្ជាក់ថា ជាប្រចាំគាត់ដេកនៅពេលយប់ ៨ម៉ោង ញាំអាហារ Sushi របស់ជប៉ុន និងអាហារមួយចំនួនទៀតដែលគាត់ចូលចិត្ត។

គួរបញ្ជាក់ផងដែរថា លោកយាយ Misao Okawa បានកើតនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ ១៨៩៨ នៅក្នុងប្រទេសជប៉ុន និងបានរៀបការជាមួយលោកតា Yukio នៅឆ្នាំ ១៩១៩ (ស្លាប់ក្នុងឆ្នាំ ១៩៣១) ដោយមានកូន ៣នាក់ ហើយបច្ចុប្បន្នមានចៅ ៤នាក់ និងចៅទូត ៦នាក់៕

Misao Okawa

មតិយោបល់