ព័ត៌មានជាតិ

ជួប មាស សុខសោភា នៅស្តង់ HuaweI នៅថ្ងៃទី ១៦ មេសា ក្នុងកម្មវិធីអង្គរសង្ក្រាន្ត និងទិញ ១ ថែម ៥ អបអរពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ

ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃ ទី ១៦ មេសា ឆ្នាំ ២០១៥ ក្រុមហ៊ុនស្មាតហ្វូន Huawei បានផ្តល់កម្មវិធីប្រូម៉ូស្សិនពិសេសមួយ ដើម្បីអបអរពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ សម្រាប់ខេត្តសៀមរាប និងតាមហាងធំៗមួយចំនួននៅភ្នំពេញ ដោយទិញទូរសព្ទ័ ស្មាតហ្វូន Huawei 1 គ្រឿង ថែមរង្វាន់អនុស្សាវរីយ៍ចំនួន 5 ដូចខាងងក្រោមនេះ
ទិញស្មាតហ្វូន Huawei Mate 7, P7, Honor 6, G7 និង X1 អតិថិជននឹង ទទួលបានកាដូពិសេសដោយឥតគិតថ្លៃ ដូចជា ស្រោមទូរស័ព្ទ មួក អាវយឺត អង្គចងចាំ 8GB និង ឧបករណ៍បំពងសំឡេង។
ទិញស្មាតហ្វូន Huawei T1, Huawei M1, Youth 2, G620, Y625, Y550, Y530, និង Y520 អតិថិជននឹងទទួលបានកាដូពិសេសដោយឥតគិតថ្លៃ ដូចជា ស្រោមទូរស័ព្ទ មួក អាវយឺត អង្គចងចាំ 8GB និង កាបូបស្បាយ ។

កញ្ញា មាស សុខសោភា ដែលជាឯកអគ្គរាជទូតរបស់ Huawei ដែលទើបតែបានចុះកិច្ចសន្យាបន្តជាថ្មីក្នុងឆ្នាំទី ២ នេះ បានបង្ហាញនូវចំណាប់អារម្មណ៍ និងការជូនពររបស់ខ្លួនថា៖ «នាងខ្ញុំពិតជារំភើបរីករាយ និងមានមោទនភាពខ្លាំងណាស់ដែលបានរួមចំណែកជាមួយក្រុមហ៊ុន Huawei និងចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ជាមួយប្រជាជនកម្ពុជាទាំង១៥លាននាក់ ហើយនាងខ្ញុំសូមយកឱកាសនេះ ជូនពរដល់ប្រជាជនកម្ពុជាទាំងអស់ ជួបប្រទះនូវ សំណាងល្អ សុខភាពល្អ ទទួលបានជោគជ័យ សិរីសួស្តី និងសុភមង្គល គ្រប់ក្រុមគ្រួសារ ហើយប្រសិនបើប្រជាជនកម្ពុជា ស្រឡាញ់នាងខ្ញុំ សូមកុំភ្លេចជ្រើសប្រើទូរសព្ទ័ Huawei !»

អ្នកគាំទ្រ និងអតិថិជន ក៍អាចទៅទស្សនាស្តង់ផលិតផល Huawai នៅឯទីលានជល់ដំរី ដែលមានកំពូលតារាចម្រៀងដ៏ល្បី កញ្ញា មាស សុខសោភា ជាឯកអគ្គរាជទូតផលិតផល ចូលរួមថតរូបអនុស្សាវរីយ៍ នៅថ្ងៃទី ១៦ ខែ មេសា ចាប់ពីម៉ោង ៤ រសៀល ដល់ម៉ោង ៥:៣០ នាទីល្ងាច ក៍ដូចជាការប្រគំតន្ត្រីដ៍ធំបីថ្ងៃជាប់ៗគ្នា នៅប្រាសាទ បាយ័ន ។

កុំភ្លេចមកទស្សនាស្តង់ហួវៃ និងថតរូបជាមួយនឹង មាស សុខសោភា នៅទីលានជល់ដំរី ក្បែរ ប្រាសាទបាយ័ន ខេត្តសៀមរាបទាំងអស់គ្នា…៕
2015-04-09_191146

2015-04-09_1911352015-04-09_191104

មតិយោបល់