កំពង់ឆ្នាំង ៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងលោកជំទាវ ដោក សុទ្ធា ប្រធានក្រុម.ប្រឹក្សាខេត្ត ព្រមទាំងលោកអភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត និងកងកំលាំងទាំង៣ប្រភេទនៅក្នុងសាលាខេត្តកំពង់ឆ្នាំង នារសៀលថៃ្ងទី១០ខែមេសាឆ្នាំ២០១៥ បានទទួលជួបគណៈប្រតិភូមួយក្រុមរបស់ខេត្តហ៊ូវយ៉ាងប្រទេសវៀតណាម ដឹកនាំដោយឯកឧត្តម វ៉មិន តាំ សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការឃោសនាគណបក្សខេត្តហ៊ូវយ៉ាង និងឯកឧត្តម ឡេ វ៉ាន់ថាវ សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តហ៊ូវ យ៉ាងព្រមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត បានមកបំពេញទស្សនកិច្ចជាមិត្តភាពនៅខេត្តកំពង់ឆ្នាំង ដើម្បីជូនពរដល់ថ្នាក់ដឹកនាំខេត្តមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងដើម្បីរិតចំណងសាមគ្គីភាពរវាងខេត្តកំពង់ឆ្នាំង និងហ៊ូវយ៉ាងប្រទេសវៀតណាម។ មានប្រសាសន៍ស្វាគមន៍ក្នុងឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តបានមានប្រសា សន៍ស្វាគមន៍ថា៖ វត្តមានរបស់ប្រតិភូខេត្តហ៊ូវយ៉ាវប្រទេសវៀតណាមនៅពេលនេះ បានបញ្ជាក់ច្បាស់ពីចំណងសាមគ្គីភាពមិត្តភាពរវាងប្រជាជននៃប្រទេសទាំង២កម្ពុជាវៀតណាម និយាយដោយឡែករវាងខេត្តកំពង់ឆ្នាំង និងខេត្តហ៊ូវយ៉ាងអោយកាន់តែមានភាពរឹងម៉ាំ និងជិតស្និតថែមទៀត។ឯកឧត្តមក៏បានរំលឹកឡើងវិញនូវការរួមសហការគ្នារវាងកម្ពុជាវៀតណាមបានផ្តួលរំលំរបបវាលពិឃាតប៉ុលពតនាំមកនូវជីវិតលើកទី២ជូនប្រជាជនកម្ពុជាទូទាំងប្រទេសនាថៃ្ង៧មករាឆ្នាំ១៩៧៩ដែលជាថៃ្ងប្រវត្តិសាស្ត្រមួយដែលប្រជាជនកម្ពុជាទូទាំងប្រទេសមិនអាចបំភ្លេចបានឡើយ។ ជាក់ស្តែងចុងក្រោយនេះដោយសារតែនយោ បាយឈ្នះឈ្នះរបស់សម្តេចតេជោសែនបានរំលាយអង្គការចាត់តាំងរបស់របស់ប្រល័យពូជសាសន៍ទាំង ស្រុង ហើយធ្វើអោយប្រទេសកម្ពុជាមានស្ថេរភាពសន្តិភាពនិងការអភិវឌ្ឍន៍រីកចំរើនគ្រប់ទីកន្លែងក្នុងឱកាសនោះដែរឯកឧត្តមសូមអោយថ្នាក់ដឹកនាំខេត្តហ៊ូវយ៉ាងបន្តជួយដល់ខេត្តកំពង់ឆ្នាំងលើវិស័យបណ្តុះបណ្តាលធនធានមនុស្សនិងវិស័យផ្សេងៗបន្តទៀត។ ឯកឧត្តមវ៉មិនតាំសមាជិកអចិន្ត្រៃយ៍និងជាប្រធានគណៈកម្មការឃោសនាគណបក្សខេត្តហ៊ូវយ៉ាងបានមានប្រសាសន៍ កោតសរសើរចំពោះការរីកចំរើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាទាំងបី ជាប្រមុខដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា ដោយឡែកខេត្តកំពង់ឆ្នាំងមានការអភិវឌ្ឍន៍និងរីកចំរើនយ៉ាងឆាប់រហ័សផងដែរ។ ឯកឧត្តមបានបន្តទៀតថាខេត្តហ៊ូវយ៉ាងនិងខេត្តកំពង់ឆ្នាំងនិងបន្តសហការយ៉ាងជិតស្និតជាមួយគ្នាបន្តទៀតដើម្បីចែករំលែកបទពិសោធន៍លើការអភិវឌ្ឍន៍ចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៃប្រទេសយើងទាំងពីរអោយ មានកំរិតទាបបំផុត។ ចំពោះសំណើររបស់ឯកឧត្តម ឈួរច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានស្នើសុំការជួយកសាងអាគារប្រជុំគណៈបក្សខេត្តកំពង់ឆ្នាំង ឯកឧត្តម និងគណៈប្រតិភូនឹងយកទៅពិនិត្យពិភាក្សាជាមួយថ្នាក់នាំខេត្តហ៊ូវយ៉ាង ដើម្បីបន្តជួយដោះស្រាយជាបន្តបន្ទាប់អោយបានតាមសំណូមពរ។ នៅក្នុងពិធីនេះឯកឧត្តមបានជូនពរនិងសូមប្រសិទិ្ធពរជ័យសិរីមង្គលគ្រប់ប្រការដល់ថ្នាក់ដឹកនាំខេត្តមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខែ្មរខាងមុខនេះ ។ ក្នុងពេលនោះដែរគណៈប្រតិភូក៏បានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ដល់គ្នាទៅវិញទៅមកដើម្បីបញ្ជាក់ពីចំណងមិត្តភាព និងសាមគ្គីភាពរវាងខេត្តទាំង២ផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់