តារាចម្រៀងស្រីវ័យក្មេង សម្រស់ស្រស់ស្អាត កញ្ញា Ariana Grande និងតារាចម្រៀងរ៉េបស្បែកខ្មៅ លោក Big Sean ត្រូវបានបញ្ជាក់ជាផ្លូវការថា ទំនាក់ទំនងស្នេហារវាងពួកគេទាំងពីរត្រូវបានបញ្ចប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន US Weekly ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៥។
ប្រភពខាងលើបានបញ្ជាក់ថា បើទោះបីជាពួកគេទាំងពីរបានផ្ដាច់ទំនាក់ទំនងស្នេហានឹងគ្នាមែន ប៉ុន្តែពួកគេនៅតែខ្វាយខ្វល់គ្នាទៅវិញ ទៅមកក្នុងមានជាមិត្តភ័ក្តិ តែសម្រាប់មូលហេតុដែលនាំឲ្យពួកគេទាំងពីរឈានដល់ផ្លូវបំបែកនោះមិនត្រូវបានបញ្ជាក់ជាផ្លូវការឡើយ ពោលគឺមានតែព័ត៌មានចចាមអារ៉ាមប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា Ariana Grande និង Big Sean បានបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈអស់រយៈពេល ៨ខែមកហើយ ដោយបានចេញបទចម្រៀងរួមគ្នាទៀតផង ជាពិសេសគឺបានបង្ហាញពីភាពស្និទ្ធស្នាលនឹងគ្នាតាមរយៈការប្រគំតន្ត្រីជាច្រើន ដោយអ្នកគាំទ្រជាច្រើនសុទ្ធតែសាទរចំពោះសេចក្ដីស្រឡាញ់របស់ពួកគេ៕
មតិយោបល់