ស៊ុតជាឃ្លាំងផ្ទុកសារធាតុចិញ្ចឹម វីតាមីន និងសារធាតុខនិជជាច្រើន។ ប្រូតេអ៊ីនមានគុណភាពខ្ពស់ជាងគេ និងផ្តល់អត្ថប្រយោជន៏ច្រើនដល់រាងកាយមនុស្ស។ ស៊ុតក៏ដូចគ្នាដែរ អាចប្រើដើម្បីថែរក្សាសរសៃសក់ ជាពិសេសបញ្ហាសក់ស្ងួត។
តើអ្វីធ្វើឲ្យស៊ុតមានលក្ខណៈពិសេសសម្រាប់សក់បែបនេះ? វាមានផ្ទុកនូវប្រូតេអ៊ីន។ ប្រូតេអ៊ីននៅក្នុងស៊ុតអាចជួយពង្រឹងឬសសក់ក្បាលឲ្យកាន់តែមានភាពរឹងមាំ និងធ្វើឲ្យសក់មានសុខភាពល្អ។ នៅពេលអ្នកលាបស៊ុតលើសក់ក្បាលដើម្បីចង់បានសក់ភ្លឺរលោង វាក៏បានផ្តល់នូវលក្ខខណ្ឌព្យាបាលតាមបែបធម្មជាតិផងដែរ។ ការយកស៊ុតមកប្រើ អ្នកអាចបន្ថែមធាតុផ្សំផ្សេងៗទៀតចូលបាន។ រាល់ពេលប្រើស៊ុតយកមកកក់សក់ អ្នកនឹងទទួលបានលទ្ធផលដែលគួរឲ្យភ្ញាក់ផ្អើល ហើយអ្នកនឹងបានដឹងថា អ្នកលែងត្រូវការប្រើផលិតផលទិញពីហាង និងប្រើក្រែមបន្ទន់សក់ថ្លៃៗទៀតហើយ។
អត្ថប្រយោជន៏នៃស៊ុត យើងអាចនិយាយបានថា វាជួយឲ្យសរសៃសក់រឹងមាំចាប់តាំងពីឬសសក់មក, ជួយឲ្យសក់មានគុណភាព និងត្រូវចំណាយតិចបំផុត។ បើអត្ថប្រយោជន៏នៃស៊ុតច្រើនបែបនេះហើយហេតុអ្វីមិនប្រើដើម្បីថែរក្សាសុខភាពសក់? ខាងក្រោមនេះជារូបមន្ត៥ប្រភេទក្នុងការប្រើស៊ុត ដើម្បីធ្វើឲ្យសក់មានសម្រស់ស្រស់ស្អាតក្នុងរយៈពេលយូរ។
០១) ស៊ុត, ក្រូចឆ្មា និងប្រេងអូលីវ
វាយស៊ុតដាក់ក្នុងចានមួយ ហើយបន្ថែមទឹកក្រូចឆ្មាពាក់កណ្តាលចូល។ វាយឲ្យរលាយចូលគ្នា បន្ទាប់មកបន្ថែមប្រេងអូលីវ២ស្លាបព្រាបាយ ហើយវាយបញ្ចូលគ្នាម្តងទៀត។ នៅពេលវារលាយចូលគ្នាសព្វអស់ហើយ យកវាមកកក់លើសក់។ ត្រូវកក់ឲ្យសព្វស្បែកក្បាល រួចទុកវារយៈពេលយ៉ាងហោចណាស់មួយម៉ោងកន្លះ។ លាងសម្អាតជាមួយនឹងទឹកត្រជាក់ និងជាមួយសាប៊ូកក់សក់។
០២) ស៊ុត, ទឹកដោះគោជូរ និងប្រេងអូលីវ
ទាំងស៊ុត និងទឹកដោះគោជូរសុទ្ធតែមានប្រូតេអ៊ីន ហើយល្បាយនៃធាតុផ្សំទាំង២ប្រភេទនេះសម្បូរទៅដោយប្រូតេអ៊ីនយ៉ាងច្រើន។ ប្រើស៊ុតមួយគ្រាន់, ទឹកដោះគោជូរ១ស្លាបព្រាបាយ និងប្រេងអូលីវ២ស្លាបព្រាបាយ។ លាយធាតុផ្សំទាំងនេះបញ្ចូលគ្នាឲ្យបានល្អ។ នៅពេលអ្នកធ្វើរួច អ្នកអាចប្រើវាបាន។ កក់ឲ្យបានសព្វស្បែកក្បាល ហើយទុករយៈពេលយ៉ាងតិចណាស់១ម៉ោងកន្លះ។ រួចលាងសម្អាតជាមួយទឹកត្រជាក់ និងសាប៊ូកក់សក់។
០៣) ស៊ុត, ម្សៅក្រាម និងប្រេងអូលីវ
ស៊ុតលាយជាមួយម្សៅក្រាមជាប្រភពនៃប្រូតេអ៊ីន ដែលមិនត្រឹមតែជួយឲ្យសក់រឹងមាំប៉ុណ្ណោះទេ តែវាក៏ជួយឲ្យសក់ទន់តាមបែបធម្មជាតិផងដែរ។ ប្រើស៊ុត១គ្រាប់, ម្សៅក្រាម២ស្លាបព្រាបាយ និងប្រេងអូលីវ២ស្លាបព្រាបាយ លាយចូលគ្នាឲ្យបានសព្វ។ កក់សក់ឲ្យបានសព្វគ្រប់ ហើយទុកវាឲ្យស្ងួត។ ម្សៅក្រាមអាចស្អិតជាប់សក់បន្តិច ប៉ុន្តែប្រើកម្លាំងបន្ថែមបន្តិច វានឹងចេញអស់។
០៤) ស៊ុត, ចេក និងទឹកឃ្មុំ
ចេកជួយឲ្យសក់មានសំណើមល្អបំផុត។ អ្វីដែលអ្នកត្រូវធ្វើ គឺបុកចេកឲ្យបែក ហើយលាយជាមួយស៊ុតដែលវាយរួច និងជាមួយប្រេងអូលីវបន្តិច។ ល្បាយធាតុផ្សំនេះនឹងជួយទៅពង្រឹង, ផ្តល់សំណើម និងសម្អាតសក់របស់អ្នក។ ដុំចេកអាចនឹងស្អិតជាប់សក់បន្តិច ប៉ុន្តែកុំបារម្ភ លាងសម្អាតវាឲ្យបានសព្វ នោះវានឹងចេញអស់។
០៥) ទឹកសម្រាប់ផ្សំអាហារ
តើអ្នកចង់បានធាតុផ្សំរវាងស៊ុត និងប្រេងលឿនរហ័សទាន់ចិត្តដែរទេ? ចង់បានល្បាយស៊ុត និងប្រេងអូលីវភ្លាមៗដើម្បីកក់សក់ដែរទេ? យកទឹកសម្រាប់ផ្សំអាហារក្នុងទូរទឹកកករបស់អ្នក។ ធាតុផ្សំពិតប្រាកដនៅក្នុងទឹកសម្រាប់ផ្សំអាហារមានស៊ុត និងប្រេងអូលីវរួចជាស្រេច។ អ្នកអាចយកមកកក់សក់របស់អ្នកបាន។ ក្រោយពីបានដឹងពីរាល់ល្បាយផ្សំរបស់ស៊ុតរួចមក តែមានរឿងមួយត្រូវរក្សាទុកក្នុងចិត្ត។ មិនត្រូវលាងសម្អាតសក់ដែលជាប់ល្បាយផ្សំរបស់ស៊ុតជាមួយទឹកក្តៅឡើយ។ ប្រសិនបើអ្នកធ្វើដូចនេះ ស៊ុតនឹងកកនៅលើសក់របស់អ្នក។ ដំបូងត្រូវលាងសម្អាតសក់នឹងទឹកត្រជាក់ រួចកក់សាប៊ូ៕
មតិយោបល់