ភ្នំពេញ៖ បន្ទាប់ពីស្នេហាផ្អែមល្អែម អួតលើហ្វេសប៊ុកចាក់ទឹកមិនលេច ក្នុងទ្រនំស្នេហាជាមួយនឹងគ្នានោះ ស្នេហារវាង តារាសម្តែង វណ្ណ ម៉ូនីកា និង លោក វ៉ាត លីម៉េង អ្នកដឹកនាំសម្តែង នៅផលិតកម្មថោន ត្រូវបានចែកផ្លូវគ្នាទាំងរឿង ចម្រូងចម្រាស់ ។
អ្វីៗក៏មានទីបញ្ចប់ដែរ ជាក់ស្តែង ស្នេហារវាង តារាសម្តែង វណ្ណ ម៉ូនីកា និង លោក វ៉ាត លីម៉េង ក៏បញ្ចប់ តែការបញ្ចប់នេះ វាមិនបានស្ថិតក្នុងលក្ខណៈស្រួលបួលឡើយ ដោយមានរឿង ជាបន្តបន្ទាប់ ឥតឈប់ ។ រឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ទាក់ទងនឹងអតីតចំណងស្នេហានេះ គឺរឿងបង្ហោះរូបស្រាត បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជា មិត្តភក្តិ និងអ្នកគាំទ្រ តារារូបនេះ ចាប់អារម្មណ៍ទៅលើសារ ដែល វណ្ណ ម៉ូនីកា នាងត្រូវបាន លោក វ៉ាត លីម៉េង គំរាម បង្ហោះរូបស្រាត ។
ក្នុសារដែលនាងបង្ហោះនៅលើបណ្តាញសង្គមយក្សនេះ នាងបានសរសេរថា “ច៎ាស មុននេះខ្ញុំបានសារមួយមកគំរាមខ្ញុំហើយចោទខ្ញុំដោយគ្មានការពិត គេថាគេនឹងផុសរូបស្រាតរបស់ខ្ញុំហើយគេចោទខ្ញុំថាខ្ញុំ post ស្អីពីគេ ខ្ញុំពិតជាអត់យល់ទាល់តែសោះ តើស្រុកខ្មែរយើងមានច្បាប់អាចប្តឹងពីលេខទូរស័ព្ទនេះបាន ដែរទេ? សូមលោកអ្នកដែលនៅខាង ច្បាប់អាចចាប់មនុស្សដែលគំរាមខ្ញុំបានដែរទេ? នាងខ្ញុំសូមបញ្ជាក់លេខទូរស័ព្ទនេះគឺលេខរបស់ លោក vathlymeng — feeling angry.” ។ នាងបានបន្តសរសេរទៀតថា “”ខ្ញុំឆ្ងល់ណាស់មនុស្សបែកគ្នាយូរមក ហើយចុះហេតុអីបានជានៅតែមកតាមចងកាំចងពាជាមួយខ្ញុំដល់ណាទៀត ឥឡូវផ្ញើសារមកគំរាមខ្ញុំទៀត សុទ្ធតែថាគេនឹងផុសរូបស្រាតរបស់ខ្ញុំទៅវិញ ខ្ញុំមិនខ្លាចឡើយព្រោះខ្ញុំគ្មានរូបស្រាតអីនោះទេ តែកុំឲ្យតែយករូបខ្ញុំកាត់តទៅបានហើយ ប៉ុន្តែខ្ញុំនឹងដាក់ ពាក្យបណ្តឹងពីបទគំរាមបង្ហោះរូបស្រាតរបស់ខ្ញុំ លេខនឹងគឺជាលេខរបស់លោក vathlymeng ជាអ្នកដឹកនាំសម្តែង ណា all dear ....,,,, — feeling angry with Lim KimTy and 19 others at អារម្មណ៏អាចស៊ីសាច់មនុស្សបានពេលនេះ. ។
រឿងនេះវាយ៉ាងម៉េចយ៉ាងម៉ា សូមតាមដាន ជាមួយនឹងយើងខ្ញុំ នៅអត្ថបទក្រោយទៀត ៕
មតិយោបល់