បន្ទាយមានជ័យ៖លោក ស្នងការងនគរបាលខេត្តបន្ទាយមានជ័យម្នាក់គឺ វរះសេនីយ៍ឯក ឆេង ឈួតបានទទួលមរណៈភាពហើយកាលពីវេលាម៉ោង៦រសៀលថ្ងៃទី១៩មេសា២០១៥បន្ទាប់ពីគ្រួសារនិងកូនបានប្រទះឃើញសពនៅលើដំបូលផ្ទះដែលលោករស់នៅក្នុងភូមិឃុំឬស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។ បើតាមការអោយដឹងពីនគរបាលស្រុកមង្គលបូរីបានអោយដឹងថាបន្ទាប់កូននិងប្រពន្ធរបស់លោកស្នងការរងបានបាត់លោកមិនឃើញនៅផ្ទះក៍បានដើររកសួរអ្នកជិតខាងនិងអ្នកដែលលោក ឆេង ឈួតផ្លាប់ទៅរកមិនឃើញរកដល់ម៉ោង៦រសៀលទើបឃើញនៅលើដំបូលផ្ទះហើញក៍នាំយកទៅពេទ្យ។តែបើតាមការពិនិត្យរបស់ប៉ូលិសគឺលោក ឆេង ឈួតបានស្លាប់តាំងពីម៉ោងបីគឺដោយសារឆក់ខ្សែភ្លើងខណះដែលលោកទ្បើងទៅតខ្សែភ្លើងម៉ាស៊ីនត្រជាក់ដែលដាក់នៅលើដំបូលផ្ទះ។ លោក ឆេង ឈួន បានចូលបំរើការងារជានគរបាលនៅថ្ងៃទី៣០ខែ៦ឆ្នាំ១៩៨០ ជាមន្ត្រីនគរបាលស្រុកមង្គលបូរីចំណុះអោយខេត្តបាត់ដំបង ។លុះខេត្តបាត់ដំបងបង្កើតស្រុកបវេលមួយទៀតលោកបានផ្លាស់ទៅបំរើការងារជាមន្ត្រីនគរបាលជាមួយលោក ឃួន ប៊ុន ហួនដែលទៅកាន់ ជាអធិការស្រុកបវេលនៅទីនោះរហូតដល់ឆ្នាំ១៩៨៩បង្កើតខេត្តបន្ទាយមានជ័យលោក ឆេង ឈួត ក៍បានមកបំរើការងារជានគរបាលខេត្តបន្ទាយមានជ័យមានតួនាទីជានាយរងការិយាល័យចរាចរជើងគោក បន្តមកលោកបានកាន់ដំណែងជានាយការិយាល័យឯកសារនិងផ្លាស់ប្តូរទៅជានាយការិយាល័យវិទ្យុរហូតមកជាស្នងការរងប្រឆាំងបទល្មើសដល់ថ្ងៃលោកទទួលមរណះនេះ៕
ព័ត៌មានជាតិ
មតិយោបល់