ព័ត៌មានជាតិ

AirAsia គ្រោង​បោះផ្សាយ​លក់​មូល​ប​ត្រ​ភាគហ៊ុន នៅ​ដើមឆ្នាំ ២០១៦

​កូ​ឡា​ឡាំ​ពួ​៖ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia គ្រោង​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​លើកដំបូង (IPO) សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​របស់ខ្លួន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ដើម​ឆ្នាំក្រោយ ខណៈ​តម្រូវការ​ធ្វើដំណើ​រ​កើនឡើង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Bloomberg ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។​
​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន AirAsia លោក Tony Fernandes បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​នឹង​ចាត់តាំង​មន្ត្រី​ធនាគារ​មួយចំនួន​ឲ្យ​រៀបចំ​ការបោះ​ផ្សាយ IPO ក្នុងពេល​ឆាប់ៗ​នេះ ហើយនឹង​ប្រកាស​ពី​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​នេះ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​។​
​យោងតាម​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​សង្ឃឹមថានឹង​ទាញយក​ផលប្រយោជន៍​ពី​កំណើន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ចំនួន​អ្នកធ្វើដំណើរ​អាច​នឹង​កើនឡើង​ជិត​៥​ភាគរយ​ក្នុង​មួយឆ្នាំ​ក្នុងពេល​ពីរ​ទសវត្សរ៍​ខាងមុខ​។​
​គួរបញ្ជាក់​ផងដែរ​ថា AirAsia ជា​ក្រុមហ៊ុន​អាកាសចរណ៍​ផ្តល់​សេវា​ហោះហើរ​ក្នុងតម្លៃ​ទាប​ធំជាងគេ​ទី​ពីរ​នៅ​អាស៊ី​គិត​តាម​តម្លៃ​ទីផ្សារ​៕​
AirAsia_jpg_1418358f

មតិយោបល់