កំពង់ធំ៖ទឹកអាចម៍ស្អុយត្រូវបាន ម្ចាស់សណ្ឋាគាស្ទឹងសែន និងម្ចាស់ភោជនីយ៍ដ្ឋានកំពង់ធំឆ្លើយដាក់គ្នារឿង បង្ហូរទឹកស្អុយចូលស្ទឹងសែន ខួបប្រាំងខួបវស្សា តែនៅរដូវវស្សាទឹកច្រើន មិនសូវបង្កភាពក្រខ្វក់ឬជះខ្លិនស្អុយប៉ុន្មានទេ តែនៅរដូវប្រាំង ទឹកស្រកអស់ទើបបង្ករអោយជះក្លិនឆ្អាប ឆ្អេះ ស្អុយប៉ះពាលបរិស្ថានយ៉ាងខ្លាំង ដែលធ្វើអោយប្រជាពលរដ្នប្រតិកម្ម គួបផ្សំជាមួយសំរាមកាក់សំណល់របស់ភោជនីយ៍ដ្ឋានកំពង់ធំទុកយូរស្អុយរលួយ ពុំមានការដឹកជញ្ចូនយកចេញឡើយ ធ្វើអោយក្លិនជះយ៉ាងអាសោជ។ដោយសារតែខេត្តកំពង់ធំទើបតែបានទទួល ផ្ការំដួល៣ទង ថាជាទីក្រុងស្រស់ប្រិមប្រិយផងនោះ ទើបប្រជាពលរដ្នមានប្រតិកម្មថាមិនដូច ការ ស្ងើចសរសើរទាល់តែសោះ សំដីនេះត្រូវបានប្រជាពលរដ្នអ្នករស់នៅក្បែរស្ទឹងសែន និងភ្ញៀវទេសចរណ៍ ក៏ដោយជាប្រជាពលរដ្ន ដែលធ្វើដំណើរឆ្លងកាត់ និងសំរាកបានឃើញភាពជាក់ស្ដែងថាពិតជាគ្មានអនាម័យដូច្នេះមែន។ បើតាមការអោយដឹងពីរម្ចាស់សណ្ឋាគារ ស្ទឹងសែន បានឆ្លើយយ៉ាងខ្លីថាមិនមែន លោកជាអ្នកបង្ហូរទឹកស្អុយ នោះទេ គឺខាងភោជនីយ៍ដ្ឋាន កំពង់ធំជាអ្នកបង្ហូរ តែខាងម្ចាស់ភោជនីយ៍ដ្ឋានកំពង់ធំបានឆ្លើយថាលូរនេះគឺបង្ហូរមកពីសណ្ឋាគារស្ទឹងសែនគួបផ្សំជាមួយសំដីរបស់ប្រជាពលរដ្នថា ទឹកស្អុយនេះពិតជាបានបង្ហូរពីសណ្ឋាគារស្ទឹងសែនមែន។ លោកហ៊ុករឹន អភិបាលក្រុងស្ទឹងសែន បានប្រាប់អោយដឹងថាប្រព័ន្ធលូរទឹកនេះមានតាំងពីជំនាន់បារាំងមកម្លេះ សំរាប់រំដោះទឹក ពេលភ្លៀងខ្លាំងតែឥឡូវ ត្រូវបានមតិមហាជនថា ម្ចាស់សណ្ឋាគារស្ទឹងសែន បង្ហូរទឹកស្អុយ ចូល ហើយឆ្លើយដាក់គ្នាជាមួយម្ចាស់ភោជនីយ៍ដ្ឋានកំពង់ធំ តែភាពជាក់ស្ដែងយ៉ាងណានោះគឺលោកនឹងបញ្ចូនកំលាំង មកពិនិត្យមើលជាបន្ទាន់។ លោកសេងអាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានប្រាប់អោយដឹងថា លូរបង្ហូរទឹកនេះមានជាយូរយារណាស់មកហើយតែត្រង់ថាអ្នកណាជាអ្នកបង្ហូរទឹកស្អុយចូលក្នុងលូរនេះគឺលោកពុំបានដឹងច្បាស់ទេ ទាល់តែទៅពិនិត្យជាក់ស្ដែង ។ រី លោក តុប កក្តដា ប្រធានបរិស្ថាន ខេត្តកំពង់ធំ ពុំបានឆ្លើយតបឬ បំភ្លឺជុំវិញបញ្ហាផលប៉ះពាល បរិស្ថាននេះទេ ដោយពុំដឹងថាគាត់រវល់ក្នុងកិច្ចការងាររបស់គាត់ឬ ក៏គេចវេស ពុំចង់ឆ្លើយបំភ្លឺ ជុំវិញការប្រតិកម្មរបស់ប្រជាពលរដ្ន នោះឬយ៉ាងណា បានជាពុំលើកទូស័ព្ទ ៕
ព័ត៌មានជាតិ
មតិយោបល់