ត្បួងពេជ្រទំហំ ១០០ការ៉ាត់ ដែលមានប្រភពមកពីអាហ្វ្រិកខាងត្បូងត្រូវបានដាក់ដេញថ្លៃនៅក្នុងទីក្រុងញូយ៉ក កាលពីថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ ២០១៥ ម្សិលមិញ ដោយលក់បានក្នុងតម្លៃ ២២,១លានដុល្លារអាមេរិក។
យោងតាមការចុះផ្សាយរបស់កាសែតអង់គ្លេសបានឲ្យដឹងថា ត្បូងពេជ្រដែលមានទំហំយក្ស និងពណ៌សភ្លើងថ្លា រលោងមួយនេះ ត្រូវបានដាក់ដេញថ្លៃចន្លោះពី ១៩-២៥លានដុល្លារអាមេរិក ដោយគ្រាន់តែដាក់ប្រកាសភ្លាម មិនដល់ ៣នាទីផង ក៏មានការសម្រេចទិញយកក្នុងតម្លៃ ២២,១លានដុល្លារអាមេរិក។
ព័ត៌មានទាក់ទងនឹងអ្នកដេញថ្លៃបាន មិនបានត្រូវបានប្រកាសឲ្យស្គាល់អត្តសញ្ញាឡើយ គ្រាន់តែដឹងថា ជាបុគ្គលិកអ្នកមានលុយមួយរូប ហើយការដេញថ្លៃនេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយ ព្រោះវាជាពេជ្រដែលមានទំហំធំ និងជាពេជ្រកម្រមាន៕
ព័ត៌មានជាតិ
មតិយោបល់