ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ជំទាវ ម៉ៅ ចំណាន ​ អ្នកក្លែងបន្លំគណនីហ្វេសប៊ុកខ្ញុំដែលមិនទាន់បិទសូមបិទជាបន្ទាន់​

ក្រោយពី ជំទាវ ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ចូលរោងការជាមួយនឹងឧកញ្ញ៉ា គិត ម៉េង រួច​ នៅលើបណ្តាញសង្គមហ្វេសប៊ុកមានអ្នកក្លែងបន្លំគណនីហ្វេសប៊ុក ទាំងឈ្មោះ និងរូបថត របស់ជំទាវ​រូបនេះ ដោយគណនីទាំងនោះ ​យកទៅវាយប្រហារ រដ្ឋភិបាល ​ធ្វើឲ្យ​​ជំទាវរូបនេះ​ក្តៅស្លឹកត្រចៀក​។​
នៅលើបណ្តាញសង្គមហ្វេសប៊ុក ជំទាវ ស្រីតូច ចំណានបានសរសេរថា«បន្ទាប់ពីនាងខ្ញុំបានដាក់ពាក្យបណ្តឹង ជូនអគ្គស្នងការនគរបាលជាតិ ដើម្បីមាន វិធានការ ចាប់ជនខិលខូចដែលក្លែងបន្លំប្រើប្រាស់ឈ្មោះនិងរូបថតនាងខ្ញុំនៅលើបណ្តាញសង្គមហ្វ៊េសប៊ុករួចមក បច្ចុប្បន្ននេះ គណនីហ្វេសប៊ុកទាំងពីរ ត្រូវបានជនល្មើសបិទ ដើម្បីរត់គេចចេញ ពីសំណាញ់ច្បាប់ហើយ។ ចំណែក គណនីហ្វេស ប៊ុកមួយចំនួនទៀត ដែលក្លែងបន្លំ ប្រើប្រាស់ឈ្មោះ និងរូបថតនាងខ្ញុំ ខ្លះក៏បានបិទគណនី ចោលហើយ និងខ្លះទៀត មិនទាន់បានបិទគណនីចោល នៅឡើយទេ បន្ទាប់ពីនាងខ្ញុំ បានធ្វើការជូនដំណឹងទៅ ដល់ម្ចាស់គណនី ទាំងអស់នោះ រួចមក»។
លោកស្រី ស្រីតូច ចំណាន បានសរសេរបន្តថា «ដូច្នេះនាងខ្ញុំសូមធ្វើការរំឭកជាលើកចុងក្រោយ ទៅដល់ម្ចាស់គណនីហ្វេសប៊ុក ដែលក្លែងបន្លំប្រើប្រាស់ឈ្មោះនិងរូបថតនាងខ្ញុំ ដែលមិនទាន់បានបិទគណនីចោលនោះ (ដូចមានឈ្មោះ និងអាស័យដ្ឋានដាក់បង្ហាញ នៅខាងក្រោមនេះ) មេត្តាប្រញាប់បិទគណនីទាំងអស់នោះ ចោលជាបន្ទាន់ មុនពេលនាងខ្ញុំ មិនទាន់បន្តដាក់ពាក្យបណ្តឹង ជូនអគ្គស្នងការនគរបាលជាតិ ដើម្បីធ្វើការស្រាវជ្រាវ នឹងចុះចាប់ទៀតនោះ»៕​
K-2448
11138620_374863689382399_8378570543179958269_n

មតិយោបល់