ក្រុមតាលីបង់កំពុងប្រឈមមុខទៅនឹងបញ្ហាប្រឈម នៃការធ្វើឲ្យមានស្ថេរភាព ស្ថានភាពសន្តិសុខ របស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងពេលមានការវាយប្រហារជាបន្តបន្ទាប់ ដែលត្រូវបានគេជឿថា ធ្វើឡើងដោយក្រុមជាប់ទាក់ទងក្នុងតំបន់ជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ មានរយៈពេល៣ខែ ចាប់តាំងពីក្រុមតាលីបង់ បានដណ្តើមយកវិញមកគ្រប់គ្រងវិញប្រទេសអាហ្វហ្គានីស្ថាន។
បន្ទាប់ពីការដណ្តើមកាន់កាប់ ក្រុមអ៊ីស្លាមនិយម បានចាប់ផ្តើមរដ្ឋាភិបាលបណ្តោះអាសន្ន និងបង្កើតចលនាផ្សេងៗដើម្បីគ្រប់គ្រងប្រទេស។ ប៉ុន្តែរដ្ឋាភិបាលតាលីបង់នៅមិនទាន់ត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិនៅឡើយ ដោយសេដ្ឋកិច្ចរបស់ប្រទេសនេះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ព្រោះថាមួយផ្នែក នៃទ្រព្យសម្បត្តិនៅបរទេស នៅតែត្រូវបានបង្កក។
មតិយោបល់