ព័ត៌មានជាតិ

សាលាក្រុង​ប្ដេជ្ញា​លុបបំបាត់​ការផ្សាយ​ផលិតផល​ថ្នាំជក់​នៅតាម​ទីសាធារណៈ​

​ភ្នំពេញ​៖ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ប្ដេជ្ញា​ចិ​ត្ដ​ថា នឹង​ខិតខំ​លុបបំបាត់​ទាំងស្រុង​រាល់​សកម្មភាព​ផ្សាយ​ផលិតផល​​ថ្នាំជក់ នៅ កន្លែងធ្វើការ សាលារៀន សួន​កុមារ ជាពិសេស​នៅតាម​ទីសាធារណៈ ក្នុង រាជធានី​ភ្នំពេញ​នោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AKP ចេញផ្សាយ​នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ ២០១៤​។​
​លោក ប៉ា សុជាតិ​វង្ស បាន​អះអាងថា លោក​នឹង​ខិតខំ​ព្យាយាម​លុបបំបាត់​ឱ្យអស់ នូវ​រាល់​ទម្រង់ នៃ​ការផ្សាយពាណិជ្ជកម្ម​ផលិតផល ប៉ាណូ​ថ្នាំជក់ ការសេព និង​ការ​បង្ហុយផ្សែង​បារី នៅ​កន្លែង​ទីសាធារណៈ​សំខាន់ៗ​មួយចំនួន ក្នុង​រាជ​ធា នី​ភ្នំពេញ ។ ការខិតខំ​នេះ ដើម្បី​ឆ្លើយតប​ទៅតាម​ស្មារតី អាស៊ាន​គ្មាន​ផ្សែង​បារី​នាពេល​អនាគត ជាពិសេស​ច្បាប់​ត្រួតពិនិត្យ​ថ្នាំជក់ របស់​កម្ពុជា ក្នុងនាម​កម្ពុជា​ជា​រដ្ឋ​ភាគី នៃ​អង្គការសហប្រជាជាតិ សាលា​រាជ ធានី​នឹង​ខិតខំ​យកចិត្តទុកដាក់​ចូលរួម​ទប់ស្កាត់​រាល់​មធ្យោបាយ ផ្សព្វផ្សាយ ដែលមាន​និន្នាការ​ទាក់ទាញ​អតិថិជន​ឱ្យប្រើ​ប្រាស់​ផលិតផល​ថ្នាំជក់ និង​អនុ វត្ត​ន៍​ច្បាប់​ត្រួតពិនិត្យ​ថ្នាំជក់​ឱ្យមាន​ប្រសិទ្ធភាព សំដៅ​ការពារ​ប្រជាពលរដ្ឋ​ទូ ទៅ ក្នុង​រាជធានី​ភ្នំពេញ​ពិសេស​យុ​វ័យ​ជំនាន់​ក្រោយ​ឱ្យ​រួច​ចាក​ផុតពី​ការ​បំ ផ្លាញ​សុខភាព សេដ្ឋកិច្ច បរិស្ថាន និង​ភាពក្រីក្រ​។​
​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​របាយការណ៍​អង្កេត​តាមដាន​របស់​អង្គការ សុខភាព​ពិភពលោក​បានបង្ហាញ​ថា សព្វថ្ងៃនេះ​ស្ត្រី​កម្ពុជា​៧៥​ភាគរយ និង កុមារ​៨០​ភាគរយ​កំពុង​ស្រូប​ផ្សែង​បារី​ពី​គេ ហើយ​ជិត​៩០​ភាគរយ​កំពុង​ស្រូប ផ្សែង​បារី​នៅតាម​ភោជនីយដ្ឋាន កន្លែង​ទទួល​អាហារ ភេសជ្ជៈ ជិត​៦០​ភាគ រយ​ស្រូប​នៅពេល​ធ្វើដំណើរ​តាម​មធ្យោបាយ​សាធារណៈ និង​ជិត​៥០​ភាគរយ នៅ​កន្លែងធ្វើការ ដោយ​ក្នុងនោះ​អត្រា​អ្នកប្រើប្រាស់​ថ្នាំជក់​នៅ​កម្ពុជា​ប្រមាណ​២​លាន​នាក់ និង​ប្រហែល​មួយ​ម៉ឺន​នាក់​បាន​ស្លាប់ កាលពីពេល​កន្លងទៅ​៕​
Cityhall

មតិយោបល់