ខណៈពេលដែលភាពយន្តរឿង «Fast and Furious 7» កំពុងតែសំងំកើបលុយយ៉ាងច្រើនសន្ធឹក ច្រើនជាង ១ពាន់លានដុល្លារអាមេរិក សម្រាប់ការដាក់បញ្ចាំងត្រឹម ២សប្ដាហ៍នោះ ស្រាប់តែពេលនេះ លោក Vin Diesel ដែលជាកំពូលតារាសម្ដែង និងជាបុគ្គលមួយរូបដែលជួយដឹកនាំរឿង Fast and Furious ឲ្យទៅភាពល្បីល្បាញ បានបង្ហើបឲ្យដឹងថា «Fast and Furious 8» នឹងបង្ហាញខ្លួននៅឆ្នាំ ២០១៧។
លោក Vin Diesel បានអះអាង និងបញ្ជាក់យ៉ាងច្បាស់នៅមុខមហាជនថា រឿង «Fast and Furious 8» នឹងដាក់បញ្ចាំងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០១៧ ប៉ុន្តែមិនបានបញ្ជាក់ថា នឹងថ្មីនេះនឹងចាប់ផ្ដើមថតនៅពេលណានោះទេ ហើយក៏មិនទាន់ដឹងពីវត្តមានតារាណាខ្លះចូលរួមផងដែរ គ្រាន់តែដឹងថា ពុំមានវត្តមានលោក Paul Walker ឡើយ ព្រោះលោកបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៣ ហើយរឿង «Fast and Furious 7» គឺជារឿងមួយដែលឧទ្ទិសដល់វិញ្ញាណក្ខន្ធដល់លោក Paul Walker ផងដែរ៕
ទស្សនាឃ្លិបវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់