ខណៈដែលប្រាក់ចំណេញរបស់ក្រុមហ៊ុន Google នៅក្នុងត្រីមាសដើមឆ្នាំ ២០១៥ ស្មើនឹងប្រាក់ចំណូលរបស់ Facebook នោះ នៅពេលនេះ ប្រាក់ចំណេញរបស់ Microsoft ទទួលបានច្រើនជាង Google ជិតស្មើពីរដង។
នៅថ្ងៃព្រហស្បតិ៍ទី២៣ ខែមេសា ឆ្នាំ ២០១៥ ម្សិលមិញនេះ ក្រុមហ៊ុន Microsoft បានប្រកាសបង្ហាញឲ្យដឹងពីប្រាក់ចំណេញ និងចំណូលនៅក្នុងត្រីមាសដើមឆ្នាំ ២០១៥ ដោយប្រាក់ចំណេញធ្លាក់ចុះ ១២ភាគរយ ខណៈប្រាក់ចំណូលកើនឡើងតែ ៦ភាគរយ។ នៅក្នុងត្រីមាសដើមឆ្នាំ ២០១៥ Microsoft ទទួលបានប្រាក់ចំណូល ២១,៧ពាន់លានដុល្លារអាមេរិក ចំណែកប្រាក់ចំណេញវិញ មានចំនួន ៤,៩ពាន់លានដុល្លារអាមេរិក ខណៈដែលប្រាក់ចំណេញ Google មានចំនួន ៣,៦ពាន់លានដុល្លារអាមេរិក និងប្រាក់ចំណូលសរុប Facebook មានចំនួន ៣,៥៦ពាន់លានដុល្លារអាមេរិក៕
ព័ត៌មានជាតិ
មតិយោបល់