ព័ត៌មានជាតិ

អុញនោះ! អ្នកបើកបរឡានធំ សមត្ថកិច្ចរកឃើញមានសារធាតុញៀនចំនួន៤នាក់

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញចំនួន ៨៣នាក់ បានដាក់គោលដៅត្រួតពិនិត្យសារធាតុញៀន ទៅលើអ្នកបើកបររថយន្តធុនធំ នៅមុខវត្តចំប៉ា ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជាលទ្ធផល៖ ត្រួតពិនិត្យរថយន្តធុនធំសរុបចំនួន ៥៧គ្រឿង ក្នុងនោះមានសារធាតុញៀនចំនួន ៤នាក់។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅអធិការនគរបាលខណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់