ព័ត៌មានជាតិ

ផ្លូវវេង​ស្រេង ចាក់​បេតុង​សម្រេ​ចបាន ៨២%

​ភ្នំពេញ​៖ យោងតាម Facebook Page របស់​សាលា​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ការដ្ឋាន​ផ្លូវវេង​ស្រេង សម្រេច​ចាក់​បេតុង​រួច​បាន ៨២% នៃ​គម្រោង ដែល​ធ្វើអោយ​ដងផ្លូវ​មាន​ទទឹង​ធំ​ទូលាយ ចរាចរ​មិន​កកស្ទះ​ដូច​មុន និង​កាត់បន្ថយ​ដី​ហុយ​ស្ទើ​ទាំងស្រុង​។​
​ក្នុង​ង​ផែនការ​យុទ្ឋសាស្ត្រ​ដោះស្រាយ​បញ្ហា​ការកកស្ទះ​ចរាចរ​នៅ​ផ្នែក​ខាងត្បូង​និង​ខាងលិច​រាជធានី​ភ្នំពេញ សាលា​រាជធានី​ភ្នំពេញ បាននិងកំពុង​ប្រគល់ជូន​ក្រុមហ៊ុន​ធ្វើ​ការវិនិយោគ​ស្ថាបនា​ពង្រីក​ផ្លូវវេង​ស្រេងជា​ផ្លូវ​បេតុង​អារ​មេ កំរាស់​២០​ស​.​ម ទទឹង​៣០​ម ក្នុង​នោះ​ផ្លូវ​បេតុង​អារ​មេ ទទឹង ១៩.៥០​ម សួន​កណ្តាល ២.៥០​ម ចិព្ចើាមថ្នល់​សងខាង ៤​ម ប្រវែង​ផ្លូវ ៦៥០០​ម ចាប់ពី​ស្ថានីយ៍​ប្រេង​សូ​គី​មិច​ដល់​រង្វង់​មូល​ចោមចៅ តម្លើង​បង្គោល​ភ្លើង​ព្រែក​ជា​២​គំលាត​ពី​១​បង្គោល​ទៅ​១​បង្គោល​ចម្ងាយ​៤០​ម និង​ដាក់លូ​ទំហំ​១.៥០​ម ប្រវែង ១៣​គ​.​ម សងខាង​ផ្លូវ​ទៀតផង​។​
​ជាមួយគ្នានេះ សាលា​រាជធានី​ភ្នំពេញ ស្នើសុំ​ប្រជាពលរដ្ឋ​ដែល​នៅ​សងខាង​ផ្លូវ​មេត្តា​ចូលរួម​រៀប​ខឿន​បេតុង និង​ការឺ​ឡា​ចិញ្ចើមថ្នល់​អោយបាន​ស្អាត​ល្អ​រៀងៗ​ខ្លួន និង​មេត្តា​កុំ​លក់ដូរ​លើ​សាច់​ថ្នល់​ដែល​ធ្វើអោយ​ប៉ះពាល់​សណ្តាប់ធ្នាប់​ចរាចរ​៕​
PP (4)

PP (3)PP (2)PP (1)

មតិយោបល់