ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ ២០១៥ នេះ សម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហ៊ុន សែន ក្នុងនាមជារាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អំណោចជាទឹកប្រាក់ចំនួន ១០ម៉ឹនដុល្លារអាមេរិក ជាជំនួយសង្គ្រោះមនុស្សធម៌ដល់ជនរងគ្រោះដោយសារគ្រោះរញ្ជូយដីនៅប្រទេសនេប៉ាល់។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ ២០១៥ កន្លងទៅនេះ មានគ្រោះរញ្ជួយដីកម្រិត ៧,៩រ៉ិចទ័រ នៅប្រទេសនេប៉ាល់ ដែលបានសម្លាប់មនុស្ស ៣៧២៦នាក់ គិតត្រឹមម៉ោង ៥ល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៥ នេះ៕
មតិយោបល់