ព័ត៌មានជាតិ

ដើររកបងថ្លៃទាល់តែដាច់បាយដួលសន្លប់ធំ

រតនគិរីៈ បុរសម្នាក់ដើរថ្មើរជើងក្នុងចំងាយផ្លូវរាប់សិបគីឡូម៉ែត្រទាំងអត់បាយនឹងព្យុះភ្លៀងត្រូវដួលសន្លប់តាមចិញ្ចឹមផ្លូវថ្នល់តែម្តង ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង៣០នាទីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ បុរសអភ័ព្វដាច់សង្វែងម្នាក់ដួលសន្លប់ស្តូកស្តឹងនៅលើចិញ្ចឹមផ្លូវថ្នល់ត្រូវបានក្រុមអ្នកលក់ខ្យងតាមម៉ូតូប្រទះឃើញ ហើយក៍បានជួយសង្គ្រោះភ្លាមៗបានរួចផុតពីសេចក្តីស្លាប់ ។

តាមការឲ្យដឹងពីបុរសខាងលើនេះបានរៀបរាប់ឲ្យអ្នកយកព័ត៌មានដឹងថា ខ្លួនមានឈ្មោះ គឿន សីហា ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរ រស់នៅស្រុកអូជុំ ខេត្តរតនគិរី (គ្មានទូរស័ព្ទដៃប្រើប្រាស់) កាលពីខែឆ្នាំខាងលើ ខ្លួនបានចេញពីស្រុកអូជុំ ដើម្បីស្វែងរកបងថ្លៃព្រោះខលអត់ចូលតាមលេខទូរស័ព្ទ០៩៦.៨៥៤១៨៩៦ លេខបងថ្លៃបច្ចុប្បន្ន គេរស់នៅឃុំប៉កញ៉ៃ(បងផ្លៃ) មុខរបរសិប្បកម្មឈើនៅស្រុកអូរយ៉ាដាវ។

ខណៈដែលចេញពីស្រុកអូរជុំសុំដោយសារឡានគេជិះទៅ លុះទៅដល់គោលដៅស្រាប់តែសួររកបងមិនឃើញទាល់តែសោះអស់សង្ឃឹមក៍វិលត្រឡប់មកក្រុងបានលុងវិញ ដោយថ្មើរជើងអត់លុយកាក់មួយសេនក្នុងហោប៉ាវ ធ្វើដំណើរក្នុងចំងាយផ្លូវប្រមាណជាង៥០គីឡូម៉ែត្រឯណោះ ដោយឆ្លងកាត់ព្យុះភ្លៀងពេញមួយថ្ងៃ ហើយដាច់បាយថែមទៀតក៍ងងឹតមុខដួលតែម្តង៕

មតិយោបល់