ពោធិ៍សាត់ៈ លោកអធិការស្រុកក្រគរ បានប្រាប់ Post News ថា មានករណីរអិលជើងលង់ទឹកស្លាប់។
កើតហេតុនៅវេលាម៉ោង១២ និង១០នាទី ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចតំណាក់ជ្រៃក្រឹម រមណីយដ្ឋានច្រកល្អៀង ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សាកសពជនរងគ្រោះឈ្មោះ ងួន ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគក រាជធានីភ្នំពេញ។
ចេញដំណើរពីភ្នំពេញ មានគ្នា៩នាក់ ស្រីម្នាក់ ជិះម៉ូតូ៣គ្រឿង ជនរងគ្រោះជិះម៉ូតូ ម៉ាក ភូសា ឌុបគ្នា២នាក់មិត្តភក្តិ សុំឪពុកម្តាយមកលេងនៅរមណីយដ្ឋានច្រកល្អៀង តែជាអកុសលបានរអិលជើងលង់ទឹកស្លាប់តែម្តង។
សាកសពជនរងគ្រោះរហូតម៉ោ៦ល្ងាច រកមិនទាន់ឃើញទេ ដោយសារតែទឹកមានជំរៅជាង ១០ម៉ែត្រ ហើយហូរកួចខ្លាំងណាស់ ហើយក៏មានបងប្អូនយើងចុះជួយរកតែរកមិនឃើញ ចាំព្រឹកស្អែកសមត្ថកិច្ចរុករកបន្តរទៀត។
ការចូលរួមរុករកសាកសពដឹកនាំដោយលោកអភិបាលស្រុកក្រគរ ,លោកអធិការ អធិការង ផ្នែកជំនាញ រងប៉ុស្តិ៍ មន្ត្រីកម្លាំងបរិស្ថាន លោកមេឃុំ ប្រជាការសន្តិសុខ រមណីយដ្ឋាន និងឪពុកម្តាយ ក្រុមគ្រួសារជនរងគ្រោះ សរុបប្រមាន ៤០ នាក់ ៕
https://youtu.be/yOUlnXeB0zY
មតិយោបល់