បន្ទាយមានជ័យ៖មន្ត្រីភូមិភាគ៥ខាងផ្នែកសើបការណ៍និងស្រាវជ្រាវម្នាក់បានលួចដឹករូបបដិមាចំនួន៣អង្គយកទៅលក់នៅប្រទេសថៃត្រូវបានទាហានថៃដែលឈរជើងនៅទល់មុខច្រកបឹងត្រកួនខេត្តបន្ទាយមានជ័យរបស់កម្ពុជា នៅល្ងាចថ្ងៃទី២៦ខែមេសា ឆ្នាំ២០១៥នេះ បានឃាត់រថយន្តកាមរីដែលបានលួចដឹករូបបដិមាចំនួន៣ព្រះអង្គនោះរួចហើយបានប្រគល់អ្នកបើករថយន្តនោះដែលជាមន្ត្រីយោធាបម្រើការងារនៅយោធភូមិភាគទី៥រួមនឹងរថយន្តមកឲ្យនគរបាលនៅប៉ុស្តិ៍ បឹងត្រកួនវិញដើម្បីចាត់ការទៅតាមផ្លូវច្បាប់។រីឯរូបបដិមាទាំង៣ព្រះអង្គនោះវិញត្រូវភាគីថៃយកទៅរក្សាទុកនៅបន្ទាយទាហានរបស់ខ្លួនដើម្បីចាត់ការទៅតាមផ្លូវច្បាប់ដែរ។មន្ត្រីនគរបាលនៅប៉ុស្តិ៍បឹងត្រកួនបានឲ្យដឹងថាទាហានថៃបានប្រគល់រថយន្តនិងអ្នកបើកជាជនជាតិខ្មែរដែលបានលួចដឹករូបដិមាចំនួន៣ព្រអង្គនោះមានឈ្មោះសឿន អឿនជាមន្ត្រីស៊ើបការណ៍ស្រាវជ្រាវនៃយោធភូមិភាគទី៥ខណៈដែលរូបបដិមាត្រូវបានពួកគេទិញពីពួកឈ្មួញដើម្បីយកទៅលក់នៅប្រទេថៃមិនដឹងថារូបបដិមាទាំង៣ព្រះអង្គនោះមានតំលៃប៉ុន្មាននោះទេ។ បច្ចុប្បន្នជនសង្ស័យទាំងរថយន្តត្រូវបានកម្លាំងសមត្ថកិច្ចយកទៅសួរនាំនិងរៀបចំសំនុំបែបបទចាត់វិធានការទៅតាមផ្លូវច្បាប់បន្តទៀតលោកមេបុស្តិ៍បាននិយាយថាក្រុមទាហានថៃគេថែរក្សានូវចំណងមិត្តភាពសាមគ្គីរវាងប្រទេសកម្ពុជានិងថៃបានល្អទើបគេពុំបានចាប់មន្ត្រីយោធាដែលលួចរូបបដិមារយកទៅលក់ឲ្យប្រទេសថៃលោកបាននិយាយបន្តទៀតថាបើទាហានគេមិនយោគយល់នោះទេគេចាប់យកទៅដាក់គុកនៅប្រទេសគេបាត់ហើយ៕
ព័ត៌មានជាតិ
មតិយោបល់