ស្ទឹងត្រែង៖អភិបាលខេត្តស្ទឹងត្រែងបានដាក់បទបញ្ជាម៉ឺងមាត់ឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ពន្ធ័នៅតាមបណ្តាស្រុកបង្ក្រាបសកម្មភាពកាប់ព្រៃរានយកដីធ្វើជាកម្មសិទ្ធរបស់ក្រុមឈ្មួញតែមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបាននាំគ្នាសម្ងំដេកលក់មិនបំពេញតួនាទីរបស់ខ្លួនទុកសារាចរណែនាំនិងអនុក្រិតរបស់រាជរដ្ឋាភិបាលចោលមិនយកមកអនុវត្ត។ នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធស្តីពីបញ្ហាដីធ្លីថ្មីៗនេះលោក កុល សំអុល អភិបាលខេត្តមានប្រសាសន៏ថា៖បទល្មើសកាប់ព្រៃរានដីនេះ អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តស្រុកទាំងអស់ រួមគ្នាអនុវត្តនូវសារចរលេខ១១៨លេខ០២ និងលេខ០១របស់រាជរដ្ឋាភិបាល ដែលបានចេញឲ្យអនុវត្តកន្លងមក ឲ្យមានប្រសិទ្ធិភាពដើម្បីចាប់ជនល្មើស យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ហើយបទល្មើសព្រៃឈើនេះ បើកើតមាននៅស្រុកណាអាជ្ញាធរ និងសមត្ថកិច្ចស្រុកនោះហ្នឹងទទួលខុសត្រួវ។ លោកអភិបាលខេត្តបញ្ជាក់ថាបទល្មើសជាច្រើនបានកាប់ទន្ទារានយកដី ធ្វើជាកម្មសិទ្ធរហូតដល់រាប់រយរាប់ពាន់ហិចតា មន្ត្រីយុទ្ធធម៌គឺរដ្ឋបាលព្រៃឈើ ប៉ុន្តែរដ្ឋបាលព្រៃឈើរបស់យើងហាក់ដូចជា សំរានលក់យ៉ាងត្រជាក់ស្រួល ទោះបីខែក្តៅឡើង៤០អង្សា ក៍ដោយក៍នៅតែដណ្តប់ភួយដែរ អត់ក្តៅអីបន្តិចទេ នៅតែរងាររហូត ព្រភពព័ត៌មានខ្ញុំបានប្រាប់ទៅគាត់ច្រើនលើកហើយ រដ្ឋបាលព្រៃឈើគាត់ឲ្យកូនចៅគាត់ចុះទៅហើយ ថាអត់មានទេ ខាងព្រះរាជអាជ្ញាលោកជូនព័ត៌មានទៅ រដ្ឋបាលព្រៃឈើទៅមើលក៏ថាអត់មានដែល អញ្ចឹងខ្ញុំសុំឲ្យពិនិត្យឡើងវិញ រដ្ឋបាលព្រៃឈើនៅតាមស្រុកគាត់ធ្វើអីខ្លះ ដូចជា រីរស្មី រដ្ឋបាលព្រៃឈើនៅថាឡា គាត់ទទួលស្គាល់ថាៈ ដីព្រៃមានគេកាប់ទន្ទ្រានយកមែន ប៉ុន្តែគាត់មិនអាចទប់ស្កាត់បានទេ ព្រោះគាត់មានកំលាំងតិចហើយ រវល់ទៀត រវល់ធ្វើអី ហើយគេឲ្យធ្វើព្រៃឈើ មើលតែឈើហ្នឹងរវល់ធ្វើអី ឥឡូវបើថាធ្វើមិនឈ្នះ កំលាំងតិចរាយការមកកំលាំងរដ្ឋបាលខេត្តមក អញ្ចឹងប្រជាពលរដ្ឋឥឡូវហ្នឹង គាត់រាយការមក ឲ្យយើងថាកុំពុងកាប់បំផ្លាញ ដោយក្រុមឈ្នួញ ហើយគាត់ថាចំណែកអាជ្ញាធរស្រុក ឃុំ សមត្ថកិច្ចទាំងអស់ ហាក់ដូចជាធ្វើមិនដឹងមិនលឺ ព័ត៌មាននេះខ្ញុំបានផ្តល់ទៅលោកឈាង តុលា ម្តងហើយ ប៉ុន្តែអត់ឃើញរបាយការណ៍ត្រឡប់មកវិញ ឬក៏ប្រាប់ថាម៉េចទេ បញ្ហានេះ យើងមិនអាចលាក់បានទេ លក់ដីទិញដីដូរឡាន ដូររូបភាពគ្នាទាំងអស់ អញ្ចឹងអ្នកម្ចាស់យកឡានទៅ ដូរដីក៏យើងមាន អ្នកម្ចាស់ដែលមានដីយកទៅដូរឡានក៏យើងមាន អញ្ចឹងទេសុំឲ្យឯកឧត្តមព្រះរាជជ្ញាខេត្តចាត់ការតាមផ្លូវច្បាប់ ក្រោយគណៈកម្មការនេះបង្កើតធ្វើការសើបអង្កេតហើយ។ លោក ជាម យូដុង នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ទទួលស្គាល់ថារឿងនេះពិតជា មាននៅស្រុកថាឡាបរិវ៉ាត់ ហើយការលួចកាប់រានយកដីនេះ លោកបានចុះទៅពិនិត្យ២ដងរួចមកហើយ ឃើញមាន កាប់រើរានចំនួន២២កន្លែងស្មើនិងផ្ទៃដី២៤៣ហិចតា ។ លោកអះអាងថាៈ ចំពោះបញ្ហានេះខ័ណ្ឌរដ្ឋបាលនិងរៀបចំបង្កើតគណៈកម្មការចុះទៅត្រួតពិនិត្យបទល្មើសជាក់ស្តែងបន្ថែមទៀត ពាក់ព័ន្ធនិងការកាប់រានដីព្រៃនៅស្រុកថាឡាបរិវ៉ាត់នេះ គឺខាងខ្ញុំបង្កើតក្រុមការងារមួយដើម្បីចុះទៅពិនិត្យមើល ក្នុងនោះមានជំនាញសុរិយោដី ពិនិត្យមើលតើ ដីដែលកាប់ទន្ទ្រានហ្នឹងតើវាជាប់ពាក់ព័ន្ធ និងការវាសវែងរបស់ក្រុម០១កន្លងមកដែរឬទេ ដើម្បញែកឲ្យដាច់ពីព្រោះកន្លងមកនោះគឺ កាប់ប៉ាតណាប៉ាតណី នៅកន្លែងនោះក្នុងនោះមានកាប់់រានដីនោះហើយ ក៏មានកាប់រានថ្មី ហើយក៏មានកាប់រានចាស់ ក៏ បានវាស់វែងរួចស្រាប់ហើយក្នុង០១ហ្នឹង ។ លោក អ៊ុក ប៊ុនថន អភិបាលរងស្រុកថាឡាបរិវ៉ាត់ បានទទួលស្គាល់ចំពោះករណីដែលកើតមានកន្លងមកនេះ ហើយអាជ្ញាធរ និងសមត្ថកិច្ចស្រុកធ្វើការបង្ក្រាបមិនឈ្នះ ហើយចំពោះមុខនេះលោកនិងត្រៀមសហការជាមួយក្រុមការងារ ចុះបង្ក្រាបបទល្មើសព្រៃឈើនេះឲ្យមានប្រសិទ្ធភាព ។សូមបញ្ជាក់ថាៈ បទល្មើសកាប់ព្រៃរានយកដីនៅខេត្តស្ទឹងត្រេង កើតមាននៅក្នុងឃុំអន្លង់ជ្រៃ ឃុំសំអាង ឃុំស្រែឬស្សី ក្នុងស្រុកថាឡាបរិវ៉ាត់ និងនៅ ឃុំស្រែសំបូរក្នុងស្រុកសៀមប៉ាងដែលអាជ្ញាធរខេត្តរៀបចំចាត់វិធានការក្តៅនៅសប្តាហ៏នេះ៕
ព័ត៌មានជាតិ
មតិយោបល់