ព័ត៌មានជាតិ

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ រក្សាទុក និងជួញដូរនូវសារធាតុញៀន

ភ្នំពេញ: នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១០និងង៣០នាទី រក្សាទុក និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ចំណុចបន្ទប់ជួល ផ្លូវលំ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ចាន់ យិនដា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់នៅបន្ទប់ជួលភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
(សមត្ថកិច្ចបង្ក្រាបជាក់ស្តែង )

វត្ថុតាងចាប់យក៖ ក្រាមសថ្លាចំនួន ១កញ្ចប់ ថង់ធំល្មម សង្ស័យជាសារធាតុញៀន ,ជញ្ចីងថ្លឹងចំនួន១ ។
បន្សល់ទុក៖ ទូរសព្ទដៃមួយគ្រឿង ម៉ាកសាំសុង និងលុយសាបសិបម៉ឺនរៀល(៣០០​,០០០៛)។

បច្ចុប្បន្នជនសង្ស័យ បានប្រគល់ឲ្យផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

មតិយោបល់