ព្រះសីហនុៈ យោងតាមផេករបស់ អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុដោយមានការសហការចូលរួមពី មន្ទីពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារស្ទឹងហាវ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផលនៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញ បានរកឃើញការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ រួមមាន៖
-ទឹកក្រូចម៉ាកចំណុះ ៥០០ មីលីលីត្រ ចំនួន ២០យួរ ស្មើ ៧២ គីឡូក្រាម
-ទឹកត្រីម៉ាកចំណុះ ៥០០ មីលីលីត្រ ចំនួន ១១យួរ ស្មើ ៤៤ គីឡូក្រាម
-ទឹកត្រីចំណុះ ៧៥០ មីលីលីត្រ ចំនួន ៣៧ដប ស្មើ ២៧,៧៥ គីឡូក្រាម
-ទឹកក្រូចម៉ាកចំណុះ ១.២៥ លីត្រ ចំនួន ១១ដប ស្មើ ១៣,៧៥ គីឡូក្រាម
-ភេសជ្ជៈប៉ូវកម្លាំងចំនួន ៩៧ កំប៉ុង ស្មើ ២៤,៩៧ គីឡូក្រាម
-ខោទឹកនោមកូនង៉ែតចម្រុះម៉ាក ចំនួន ៧៩ យួរ ស្មើ ១១៨,៥០ គីឡូក្រាម
-តែក្រូចឆ្មាដបចំនួន ៨២ ដប ស្មើ ៤១,០០ គីឡូក្រាម
-ទឹកផ្លែឈើ ១០៥ ដប ស្មើ ២៥,២០ គីឡូក្រាម
-ទឹកក្រូចចំណុះ ៣៣០ មីលីលីត្រ ចំនួន ៤៨ ដប ស្មើ ១៥,៨៤ គីឡូក្រាម
-ទឹកក្រូចចំណុះ ១,២៥ លីត្រ ចំនួន ៤ដប ស្មើរ ៥ គីឡូក្រាម
-ចាហួយចំណុះ ១ កេស ចំនួន ៤ ដប ស្មើ ៩,៦០ គីឡូក្រាម
-នំត្រាវ ៤ ប្រអប់ ស្មើ ២ គីឡូក្រាម
សរុបទំនិញដកហូតបានប្រហែល ចំនួន ៣៩៩,៦២ គីឡូក្រាម។
បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកនៅសាខាខេត្តព្រះសីហនុដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់