ព័ត៌មានជាតិ

ម៉ូតូបុកជាមួយរថយន្តកែច្នៃ បណ្តាលឲ្យនារី២នាក់ស្លាប់ភ្លាមៗ

ប៉ៃលិន: នារីវ័យ១៨ឆ្នាំ២នាក់ ជិះម៉ូតូបុករថយន្តកែឆ្នៃ បណ្ដាលឲ្យស្លាប់ទាំង២ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងម៉ូតូបុកនឹងរថយន្តកែឆ្នៃបណ្តាលឲ្យស្លាប់មនុស្សចំនួន២នាក់ នៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុ ភាគីបើកបររថយន្តឈ្មោះ សុខ សុគន្ធ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះទី១ ឈ្មោះ ស្រី យ៉ា ភេទស្រី អាយុ ២៣ឆ្នាំ និងទី២ ឈ្មោះ ស្រី ពេជ្យ ភេទស្រី អាយុ ១៨ឆ្នាំ អ្នកទាំង២ជាបុគ្គលិកកាស៊ីណូស៊ីសា រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បច្ចុប្បន្ន វត្ថុតាងត្រូវបានរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរងចាំការដោះស្រាយ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ម៉ូតូបុកជាមួយរថយន្ត

ម៉ូតូបុកជាមួយរថយន្ត

ម៉ូតូបុកជាមួយរថយន្ត

ម៉ូតូបុកជាមួយរថយន្ត

ម៉ូតូបុកជាមួយរថយន្ត

ម៉ូតូបុកជាមួយរថយន្ត

មតិយោបល់