ព័ត៌មានជាតិ

ប្រាក់ចំណេញ Samsung ធ្លាក់ចុះ ៤០%

​ក្រុមហ៊ុន​អេឡិតត្រូនិកយ​ក្ស​រប​ស់​កូរ៉េខាងត្បូង និង​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូន​ធំ​លំដាប់​ទី​២​នៅក្នុង​ពិភពលោក Samsung បានបង្ហាញ​ឲ្យដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រាក់ចំណេញ​ត្រីមាស​ដើមឆ្នាំ ២០១៥ ធ្លាក់​ចុះ​ជិត ៤០​ភាគរយ ព្រោះតែ​តម្រូវការ​ស្មា​ត​ហ្វូន​ទាប ប៉ុន្តែ​រំពឹងថា នៅ​ត្រីមាស​បន្ទាប់​នឹង​កើន​ឡើង​វិញ ដោយសារ​មាន Samsung Galaxy S6​។​
​យោង​តាម​ការ​បញ្ជាក់​បានឲ្យដឹងថា នៅ​ត្រីមាស​ចុង​ខែ​មីនា ឆ្នាំ ២០១៥ នេះ ក្រុមហ៊ុន Samsung ទទួលបាន​ប្រាក់​ចំណេញ​ត្រឹមតែ ៤,៣​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ដោយ​បាន​ធ្លាក់ចុះ ៣៩​ភាគរយ​។ ការធ្លាក់ចុះ​នៃ​ប្រាក់ចំណូល​របស់ Samsung នេះ​ត្រូវបាន​គេ​មើលឃើញ​ថា មក​ពី​ការកើនឡើង​នូវ​អត្រា​នៃ​ការលក់​ស្មា​ត​ហ្វូន​របស់​ក្រុមហ៊ុន​ចិន Xiaomi Corp និង Huawei ដែលជា​អ្នក​កាត់បន្ថយ​ចំណូល​របស់ Samsung ៕​
samsung-galaxy-alpha-6

មតិយោបល់