ព័ត៌មានជាតិ

ឧទ្យា​ជាតិ ព្រះ​មណី​យ​វង្ស​បូកគោ ត្រូវបាន​ជម្រើស​ជា​កន្លែង​ប្រារព្ធ​ពិធី​ជួបជុំ​ធំជាងគេ ក្នុងអំឡុង​បុណ្យ​សមុទ្រ

​ឯកឧត្តម ថោង ​ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៏ បានបញ្ជាក់​ថា បុណ្យ​សមុទ្រ​ក្នុង​ឆ្នាំនេះ និង​ត្រូវ​រៀបចំឡើង​នៅក្នុង​ខេត្ត​កំពត ក្នុងនោះ​ឧទ្យា​ជាតិ ព្រះ​មណី​យ​វង្ស​បូកគោ ត្រូវបាន​ជ្រើសរើស​ជា​កន្លែង​ប្រារព្ធ​ពិធី​ជួបជុំ​ធំជាងគេ បន្ទាប់​ពី​ធី​បើក​ត្រូវបាន​រៀបចំ​នៅ​ទី​រួម​ខេត្តកំពត ខណៈ​ដែល​ឧទ្យា​ជាតិ​នេះ​គឺជា​គោលដៅ ដើម្បី​ផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរណ៏​សំខាន់​ជាង​គេ និង​មាន​សក្តានុពល​នៅក្នុង​ខេត្ត​កំពត ។ ថែ្ល​ង​បែប​នេះ​ក្នុងឱកាស​ដែល ឯកឧត្តម​រដ្ឋមន្ត្រី ជួបប្រជុំ​ជាមួយ​មន្ទីរ​ទេសចរណ៏ និង​អាជ្ញាធរ​ខេត្ត​ដែល​ពាក់​ពន្ធ នៅ​រសៀល​ថៃ្ង​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៥ ដើម្បី​ត្រៀម​ខ្លួន​រៀបចំ​បុណ្យ​សមុទ្រ ។​ឯកឧត្តម​រដ្ឋមន្ត្រី បញ្ជាក់ថា បុណ្យ​សមុទ្រ​នៅក្នុង​ឆ្នាំនេះ ការរៀបចំ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំ​មុនៗ ហើយ​ការរៀបចំ​គ្រោង និង​ប្រារព្ធ​នៅក្នុង​អំឡុង​ខែ​ធ្នូ រយៈពេល​៣​ថៃ្ង ចាប់ពី​ថៃ្ង​សុក្រ​ទី​១១ និង​ត្រូវ​បញ្ជប់​នៅ​ថៃ្ងអាទិត្យ​ទី​១៣ ។​ឯកឧត្ត​សង្កត់ធ្ងន់ថា ដើម្បី​ត្រៀម​លក្ខណៈ អោយ​ពិធី​បុណ្យ​សមុទ្រ ទទួលបាន​ការចាប់​អា​រម្ម​ណ៏ និង​មាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង ពី​សំណាក់​ភ្ញៀវទេសចរណ៏ ដែល​មក​កំសាន្ត​នោះ ចាំបាច់​ត្រូវ​ខេត្ត​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ សណ្តាប់ធ្នាប់​អោយបាន​ល្អ ដោយ​ធ្វើយ៉ាងណា​រៀបចំ​តំបន់​រមណីដ្ឋាន ទេសចរណ៏​ចាស់​សារជា​ថ្មី​ឡើងវិញ និង​ធ្វើអោយ​តំបន់​នោះ មាន​លក្ខណៈ​ស្តង់ដា​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ ដើម្បី​មាន​ភាព​ទាក់ទាញ ជាពិសេស តំបន់​ទេសចរណ៏​ថ្មីៗ ដូចជា តំបន់​ទេសចរណ៏​កំពង់ត្រាច តំបន់​ទេសចរណ៏​ស្រែអំពិល តំបន់​ទេសចរណ៏​អំពិលអំពែ​ង ដែល​មាន​ព្រៃកោងកាង និង​ចំការ​ម្រេច​ជាដើម ។ ឯកឧត្តរ​ដ្ឋ​មន្ត្រី​បន្ថែ​ម​ទៀតថា គោលដៅ​ដែល​ប្រាព្ធ​ពិធី​ជួប​ជុំធំ នៅលើ​ឧទ្យា​ជាតិប​ភ្នំ​បូកគោ ក្នុង​គោលបំណង ជួយ​ឃោសនា​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ អំពី​ការអភិវឌ្ឍ​ន៏ នៅលើ​ឧទ្យា​ជាតិ​ព្រះមណីយវង្ស​បូកគោ ព្រោះ​ថា​តំបន់​នេះ ជា​តំបន់​ទេសចរណ៏ ដែល​ផ្តល់​សេដ្ឋកិច្ច​យ៉ាងច្រើន ដល់​ប្រទេស​ជាតិ និង​វិស័យ​ទេសចរណ៏​យើង ក្នុងដំណាក់កាល​ចុងឆ្នាំ​នេះ វា​ជិត​ដល់​ពេល​ដែល​កម្ពុជា ត្រូវ​ប្រកាស​ជា​ផ្លូវការ ដើម្បី​ចូល​សហគម​អាស៊ាន ។ ក្នុង​នោះ​ក្រសួង​គ្រោង​និង​អញ្ជើញ​ប្រទេស​ថៃ វៀតណាម សង្ហ​បុរី និង​ក្លឹប​ឆ្នេសមុទ្រ​ស្អាត់​មក​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ ។ ឯកឧត្តម​បន្តទៀតថា សម្រាប់​ព្រឹត្តិការណ៏​កីឡា ដែល​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ និង​បន្ថែម​ប្រភេទ​កីឡា​ថ្មី​មួយ​ចំនួន ធ្វើ​អោយ​ធំ​ជាង​ឆ្នាំ​មុន ដូចជា ការប្រកួត​ទូកក្តោង គោលដៅ​បន្ថែម​ប្រភេទ​កីឡា​នេះ ត្រៀម​រៀបចំ​អេស៊ាន​ហ្គេម មុន​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។ ឯកឧត្តម​រដ្ឋមន្ត្រី លើកឡើង​ទៀត​ថា បទពិសោធ​ន៏ ក្នុង​ការរៀបចំ​បុណ្យ​សមុទ្រ និង​បុណ្យ​ទន្លេ​កន្លងមក វា​មាន​បទពិសោធ​ន៏​ជាច្រើន ដែល​ធ្វើ​ទៅ​ជាន់​គ្នា​ដដែលៗ ដែល​យើង​ត្រូវ​បន្ថែម​អ្វី​ដែល​ថ្មី និង​មាន​ភាព​ទាក់ទាញ​ខ្លាំង ធ្វើយ៉ាងណា​ទាក់ទាញ​ភ្ញៀវទេសចរណ៏​មកលេ​ង​កម្ពុជា ជាង​បណ្តា​ឆ្នាំមុនៗ ។ ឯកឧត្តម​បាន​ជម្រុញ​អោយ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ​អប់រំ​ពលរដ្ឋ ក្នុងការ​ត្រៀម​រៀបចំ​ខ្លួន រៀបចំ​ផ្ទះសំបែង ដើម្បី​ទទួល​ភ្ញៀវ ព្រោះថា សេវា​ផ្ទះសំណាក់ សណ្ឋាគារ​វា​មិន​គ្រប់​និង​ចំនួន​ភ្ញៀវទេសចរណ៏ មក​កំសាន្ត​ក្នុងអំឡុង​បុណ្យ​សមុទ្រ​ឡើយ ការ​ធ្វើ​ដូចនេះ វា​គឺជា​ការផ្តល់​អោយ​ប្រជាពលរដ្ឋ ទទួលបាន​ប្រាក់ចំណូល​ដោយផ្ទាល់ ក្នុងនោះ ឯកឧត្តម​បាន​ណែនាំ​ដល់​អាជ្ញាធរ​ដែនដី ត្រូវ​ផ្សព្វ​ផ្សា​ដល់​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ និង​ភោជណីយដ្ឋាន​ទាំងអស់ នៅក្នុង​ខេត្ត​កំពត សូម​កុំ​អោយ​ដំឡើងថ្លែ បើ​តាម​ការគ្រោងទុករ​បស់​ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ទេសចរណ៏ បុណ្យ​សមុទ្រ​នៅក្នុង​ឆ្នាំនេះ និង​អញ្ជើញសម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ធ្វើជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​ពិធី​បើក​ដាក់អោយ​ដំណើរការ​បុណ្យ​សមុទ្រ ៕​
261

មតិយោបល់