ស្ត្រីមេផ្ទះពិតណាស់រវល់បំផុតគឺ រកនឹករឿងធ្វើម្ហូប ផ្គាប់ចិត្តគ្រួសារ ថានឹងរកម្ហូបអ្វីមកធ្វើនៅថ្ងៃនេះ ធ្វើទៅឆ្ងាញ់អត់ ! បើចេះស្ទើរយ៉ាងនេះ កុំភ័យអី អានការណែនាំធ្វើមុខម្ហូបឆាខ្ញីឲ្យឆ្ញាញ់ដូចខាងក្រោមនេះ នឹងជួយជាដំណោះស្រាយកង្វះបច្ចេកទេសក្នុងផ្ទះបាយ ។
របៀបទី១៖
– ខ្ញីដែលហានរួចត្រូវច្របាច់អំបិល ហើយលាងទឹកឲ្យស្អាត
– ដាក់ខ្ទះឲ្យក្កៅល្អ ហើយចាក់ប្រេងឆាបន្តិច បន្ទាប់មកចាក់ខ្ញីចូលមុនគេ
– នៅពេលខ្ញីក្រៀមហើយ ដួសទុកមួយអន្លើ ហើយសឹមចាក់ប្រេងឆាចូលដាក់ខ្ទឹមសដាក់សាច់គោចូល
របៀបទី២៖ សម្រាប់អ្នកដែលចូលចិត្តបន្លែស្រស់ ហើយអាចញ៉ាំហិរបាននោះ ត្រូវអនុវត្តន៍តាមវិធីទី២
មិនខុសពីវិធីទី១ ប៉ុន្មានឡើយ គឺខុសត្រង់តែការឆាសាច់គោមុនប៉ុណោះ បន្ទាប់មកធ្វើដូចរបៀបទី១
ដែរ។
បញ្ជាក់ផងដែរថា ៖ គ្រឿងទេសដែលត្រូវដាក់មុនគេគឺទឹកត្រី ដើម្បីឲ្យម្ហូបឆាមានរសជាតិឈ្ងុយឆ្ងាញ់ពិសារ។
ត្រូវប្រើជាមួយស្ករត្នោតដើម្បីកុំឲ្យភ្លាវ!
– ដាក់ប៊ីចេងចូល ច្របល់ចូលគ្នាឲ្យសព្វ ហើយចាក់ខ្ញីចូលដួសដាក់ចាន បន្ទាប់មករោយស្លឹកខ្ទឹមពីលើជាការស្រច! ៕
មតិយោបល់