ក្រុមបិសាចក្រហមកំពុងតែធ្វើការចុះហត្ថលេខា លើកីឡាករ បារាំង Paul Pogba ដែលអាទិភាពផ្ទេរនេះ ដើម្បីបន្ថែមលើចំណុចខ្វះខាតក្នុងតំបន់បម្រើរបស់ពួកគេ ។
បិសាចក្រហម បានចាប់ផ្តើមនៅរដូវក្តៅ នៃការចំណាយដ៏ធំ ហើយក៏កំពុងតែរៀបចំផែនការ កិច្ចព្រមព្រងលុយដ៏ធំបន្ថែមទៀត ។
បើយោងតាម Telegraph បានឲ្យដឹងថា ខ្សែបម្រើលេខ ៦ ដែលមានអាទិភាពបំផុតសម្រាប់បិសាចក្រហមគឺ Paul Pogba ។ ព័ត៌មាននេះដែរវាកើតឡើងស្របពេលដែល Juventus ត្រៀមខ្លួនជាស្រេចលក់ កីឡាករ រូបនេះក្នុងតម្លៃ ៧០ លានផោន ។
ទំហំទឹកប្រាក់នេះដែរ វាកំពុងតែក្លាយទៅជាការប្រកួតប្រជែង ដេញថ្លៃលើកីឡាកររូបនេះ ក៏ប៉ុន្តែបិសាចក្រហមសង្ឈឹមថា នឹងអាចនាំយកកីឡាករវ័យក្មេងរូបនេះមកវិញ នៅរដូវកាលនេះ ៕
ព័ត៌មានជាតិ
មតិយោបល់