ព័ត៌មានជាតិ

ជនសង្ស័យចំនួន០៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀន

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ៨រោច ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១ និង៣០យប់នាទី កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ពាក់ព័​ន្ធករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ នៅចំណុចភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនសង្ស័យចំនួន០៣នាក់៖ ១.ឈ្មោះ ស្រួន ដែន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតនៅ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល (ឃាត់ខ្លួន) ។ ២.ឈ្មោះ ធឿន ម៉េង ហៅ ( ប៉េង ) ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតនៅ ភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្ត កណ្តាល (ឃាត់ខ្លួន) ។ ៣.ឈ្មោះ នៅ វណ្ណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតនៅ ភូមិទួលបី ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម (ឃាត់ខ្លួន) ។

វត្ថុតាងដកហូតរួមមាន៖ ១.ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន០៨ កញ្ចប់ក្នុងនោះមធ្យម ០១កញ្ចប់ ។
២.ទួរស័ព្ទដៃម៉ាក អិនចុចពិលពណ៌ (NOKIA) ខៀវ០១គ្រឿង ៣. ម៉ូតូមាក់សេ១២៥ ពណ៌ខ្មៅស្លាក់លេខ ភ្នំពេញ 1fQ 4265 ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុ កម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកដំបង ក៏បានចុះល្បាតនៅក្នុងភូមិសាស្រ្តងាយរងគ្រោះ ក្នុងឃុំព្រែកដំបង ស្រុកមុខកំពូល ពេលនោះក៏ប្រទះឃើញជនសង្ស័យ កំពុងជិះម៉ូតូនៅម្តុំស្ពានលេខ១៥ ដោយមានការសង្ស័យ ក៏សួរនាំឆែករកឃើញម្សៅសថ្លា ដែលសង្ស័យជាសាធាតុញៀន ចំនួន០៦កញ្ចប់តូច រួចក៏បន្តឃាត់ខ្លួនយកមកប៉ុស្តិ៍ ដើម្បីសាកសួរបន្ថែមតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានទិញថ្នាំញៀនឈ្មោះ ស្រួន ដែន ចំនួន១០ម៉ឺន ដោយអោយឈ្មោះ ដែន យកមកអោយដល់ផ្ទះ រួចខ្លួនក៏រំលែកថ្នាំបម្រុងជិះយកទៅអោយគេនៅ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ចំនួន២ម៉ឺន ពេលនោះសមត្ថកិច្ចក៏ឃើញហើយសួរនាំឆែកឆេរ និងរកឃើញថ្នាំញៀនចំនួន៦កញ្ចប់តូច រួចក៏បន្តមកឃាត់ខ្លួនឈ្មោះ ដែន នៅចាំក្នុងផ្ទះជនសង្ស័យឈ្មោះ ម៉េង និងរកឃើញថ្នាំញៀនចំនួន០២កញ្ចប់ទៀត ដែលទុកសម្រាប់ចែកចាយបន្ត ។

ចំពោះជនសង្ស័យ និងវត្ថុតាងបានបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តនីតិវិធីតាមច្បាប់ ៕

មតិយោបល់