ព័ត៌មានជាតិ

Toyota ចំណេញជាង $១៨ពាន់លានដុល្លារ ក្នុងដើមឆ្នាំនេះ

តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ជប៉ុន តូយូតា (Toyota) បានប្រកាសឲ្យដឹងនៅថ្ងៃសុក្រ ទី​០៨ ខែឧសភា ឆ្នាំ ២០១៥ នេះថា ប្រាក់ចំណេញ ត្រីមាសដើមឆ្នាំ ២០១៥ នេះ កើនឡើង ១៩ភាគរយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ចេញផ្សាយ​នៅថ្ងៃនេះ។

នៅក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា នៅត្រីមាសដើមឆ្នាំនេះ តូយូតា ទទួលបានប្រាក់ចំណេញជាង ១៨ពាន់លានដុល្លារអាមេរិក ដោយសារតែ​ប្រាក់​យ៉េនធ្លាក់ចុះ និងដោយសារតែមានតម្រូវការខ្ពស់នៅទីផ្សារអាមេរិកខាងជើង។

គួរបញ្ជាក់ផងដែរថា រថយន្តរបស់ក្រុមហ៊ុនតូយូតាដែលពេញនិយមជាងគេមានម៉ាក Corolla និង Prius hybrid៕

toyota

មតិយោបល់