ព័ត៌មានជាតិ

និយតករអាមេរិក អាចនឹងអនុញ្ញាតការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ សម្រាប់អ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយ ឆាប់ៗនេះ

 

(វ៉ាស៊ីនតោន)៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ត្រូវបានគេរំពឹងថានឹងអនុញ្ញាតសម្រាប់ការចាក់វ៉ាក់សាំង COVID-19 ដូសទី៣ ដោយប្រើ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna លើអ្នកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ។

មន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន NBC News ឱ្យដឹងទៀតថា FDA នឹងអនុម័តលើការអនុញ្ញាតការចាក់វ៉ាក់សាំងដូសទី៣ ក្នុងករណីបន្ទាន់សម្រាប់អ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយក្នុងពេលឆាប់ៗនេះ ឬអាចនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះតែម្ដង។

អ្នកនាំពាក្យ FDA ម្នាក់មិនបានបញ្ជាក់អ្វីលម្អិតនោះទេដោយគ្រាន់តែនិយាយថា FDA កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើទិន្នន័យសិក្សាស្ដីពី ការចាក់វ៉ាក់សាំងដូសទី៣ លើអ្នកមានប្រព័ន្ធភាពសុំានៅឡើយ៕

 

មតិយោបល់