កំពង់ធំៈ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ២៣និង៤០នាទី លើកំណាត់ផ្លូវជាតិលេខ០៦ គីឡូម៉ែត្រលេខ៩៤-៩៥ ចំណុចវាលសរសៃភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ មានករណីម៉ូតូជិះដួលដោយខ្លួនឯង ត្រូវបានរថយន្ត មិនស្គាល់អត្តសញ្ញាណបើកមកពីក្រោយកិនមនុស្សទាំងពីរនាក់ ចំក្បាលអ្នកបើកបរ និងអ្នករួមដំណើរ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្តាលឲ្យស្លាប់ មនុស្ស០២នាក់(ប្រុស) ខូចខាត ម៉ូតូ ០១គ្រឿង(ស្រាល)។
ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-0940 បើកបរដោយឈ្មោះ អឿន ចាន់ថា ភេទប្រុស អាយុ ២៧ឆ្នាំ ភូមិប៉ប្រក ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុមិនពាក់មួកសុវត្ថិភាព មុខរបរកម្មសំណង់ អ្នករួមដំណើរឈ្មោះ យឹម ពិសិដ្ឋ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិឃុំជាមួយអ្នកបើកបរម៉ូតូខាងលើ ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព មុខរបរកម្មកររោងចក្រ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកតាំងគោក ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកគេចខ្លួនបាត់។
មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើកបរម៉ូតូស្ថិតក្នុងស្ថានភាពស្រវឹង៕



មតិយោបល់