ព័ត៌មានជាតិ

អ្នកស្លាប់​កើន​ឡើង​ជាង ៨​ពាន់​នាក់ នៅនេ​ប៉ាល់​

​នេ​ប៉ាល់​៖ យោង​តាម​មន្ត្រី​រដ្ឋភិបាល​នេ​ប៉ាល់ បានឲ្យដឹងថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នៅក្នុង​ប្រទេស​នេ​ប៉ាល់ បាន​កើនឡើង​ដល់ ៨.០១៩​នាក់ ក្នុងនោះ មនុស្ស ១៧.៨០០​នាក់ បាន​រងរបួស​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​ចិន CCTV ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែ​ឧសភា ឆ្នាំ ២០១៥​។​
​ប្រភព​ដដែល​បាន​បញ្ជាក់ថា មាន​គ្រូពេទ្យ​ប្រមាណ​ជា ២៧០០​នាក់ មកពី​បណ្ដា​ប្រទេស​អន្តរជាតិ ដើម្បី​ជួយ​ព្យាបាល​ក្នុង​ជំនួយ​មនុស្សធម៌ ខណៈ​ដែល​អង្គការសហប្រជាជាតិ​បានប្រកាស​ស្វែងរក​ចំនួន​ជា​បន្ទាន់ ជាពិសេស​គឺ​ជំនួយ​ស្បៀងអាហារ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រោះ​រញ្ជួយ​ដី​ដែល​បាន​សម្លាប់​មនុស្ស​ជាង ៨​ពាន់​លាន​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ ២០១៥ ដែល​ជា​គ្រោះ​រញ្ជួយ​ដី​កម្រិត​ខ្ពស់​មួយ​សម្រាប់​រយៈពេល​ជិត ១០០​ឆ្នាំ​នៅក្នុង​ប្រទេស​នេ​ប៉ាល់​៕​
វីដេអូ៖

2015-05-11_105255

មតិយោបល់