ព័ត៌មានជាតិ

ប្តី​ទើប​ស្លាប់​បាន​៦​ឆ្នាំ​កម្ម​អី​ប្រពន្ធ​ត្រូវ​រន្ទះបាញ់​ស្លាប់​បន្ត​បន្សល់​កូនប្រុស​ចំនួន​៣​នាក់រ​ស់​ដោយ​វេទនា

បន្ទាយមានជ័យ​៖ ស្ត្រី​ម្នាក់​ប្តី​ទើបតែ​ស្លាប់បាន​៦​ឆ្នាំ​កម្ម​អី​ស្រាប់តែ​ប្រពន្ធ​ត្រូវបាន​រន្ទះបាញ់​ស្លាប់​បន្ត​ទៀត​បន្សល់ទុក​កូនប្រុស​ចំនួន​៣​នាក​ឲ្យ​រស់នៅ​យ៉ាង​វេទនា​បំផុត​។​ហេតុ​ការណ៏​រន្ទះ​បាញ់​នេះ​នៅ​វេលា​ម៉ោង​១​និ​១០​នា​ថ្ងៃ​ត្រង់​ថ្ងៃទី​៩​ខែ​ឧសភា​ឆ្នាំ​១០១៥​នៅ​ចំណុច​ប្រឡាយ​ក្តាន់​ភូមិ​អន្លង់​ថ្ងាន់​លិច ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​លោក​សៃ ឡៅ មេឃុំ​បត់​ត្រង់​បាន​និយាយ​ថា​ជនរងគ្រោះ​មានឈ្មោះ ព្រំ​ឈឺ​ន​អាយុ​៥០​ឆ្នាំ​រស់នៅ​ភូមិ​អន្លង់​ថ្ងាន់​កើត ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​ប្តី​របស់​គាត់​ទើប​តែ​ស្លាប់​បាន​៦​ឆ្នាំ​នោះ​មានឈ្មោះ ទួន​រឺម អាយុ​៤៨​បន្សល់​ទុក​កូនប្រុស​ចំនួន​៣​នាក់​ឲ្យ​រស់នៅ​យ៉ាង​ឯកោ​។​លោក​មេឃុំ​បាន​និយាយ​បន្តថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​នៅ​ម៉ោង​១​ថ្ងៃត្រង់​នោះ​ជនរងគ្រោះ​បាន​ចេញពីផ្ទះ​ឆ្ពោះទៅ​មើល​ស្រែ​លុះ​នៅ​ម៉ោងជាង​៣​ជនរងគ្រោះ​ក៏​បាន​វិលត្រឡប់​មក​ផ្ទះ​វិញ​ក្រោយ​ពេល​ដើរ​ចេញពី​ស្រែ​បាន​បន្តិត​ក៏​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ជនរងគ្រោះ​បាន​រូតរះ​ធ្វើដំណើរ​យ៉ាង​លឿន​លុះ​ដើរ​ចេញពី​ស្រែ​បាន​ប្រហែល​៩០០​ម៉ែត្រ​ក៏​ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​និង​កន្លែ​តែ​ម្តង​ទៅ​។​លោក​មេឃុំ​បាន​បញ្ជាក់​ទៀត​ថា​ក្រោយពី​បាត់​ជនរងគ្រោះ​យ៉ាង​យូរ​រហូតដល់​ម៉ោង​៦​យប់​ទើប​អ្នកភូមិ​និង​ក្រុម​គ្រួសា​មាន​ការភ្ញាក់ផ្អើល​រួច​នាំគ្នា​ដើរ​រក​សព​គ្រប់​ច្រកល្ហក​លុះ​នៅ​ម៉ោង​ជាង​៦​ល្ងាច​ទើប​រក​សព​ឃើញ​នៅ​វាលស្រែ​ខាងលិច​ភូមិ​ទើប​ក្រុមគ្រួសារ​និង​អ្នកជិតខាង​នាំគ្នា​សែង​សព​យក​មក​ផ្ទះ តម្កល់​ទុក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។​លោក​មរ​ឃុំ​បាន​និយាយ​បន្តថា​ក្រោយ​ពី​កើតហេតុ​រូ​ច​រូប​លោក​មេឃុំ​បាន​ដឹកនាំ​ស​មិត្ត​កិច្ច​មួយ​ក្រុម​ចុះ​ទៅដល់​កន្លែង់កើតហេតុ​រួច​ធ្វើ​កោសល្យវិច្ច័យ​ទើបស​ន្ម​ត់​ថាសព​នេះ​ពិតជា​ត្រូវ​រន្ទះបាញ់​ពិត​ប្រក​ដ​ព្រោះ​នៅលើ​ខ្លួន​សព​មាន​ស្នាម​ខ្មៅ​នៅ​ចំ​ដោះ​ខាងស្តាំ​មាន​ប្រវែង​មួយ​ចំអាម​គាត់​ថា​សព​នេះ​ពុំ​មាន​ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​នោះ​ឡើយ​៕​
image-213

មតិយោបល់