លោក Li Jinyuan ជាកំពូលមហាសេដ្ឋីចិនមួយ បានចំណាយលុយ ១៥លានដុល្លារអាមេរិក ដើម្បនាំបុគ្គលិករបស់ខ្លួនដើរកម្សាន្តវិស្សមកាលនៅក្នុងប្រទេសបារាំងចំនួន ៤ថ្ងៃ ដើម្បីអបអរគំរបខួប ២០ឆ្នាំ នៃការបង្កើតក្រុមហ៊ុន Tiens Group Company។
លោក Li Jinyuan បានកក់បន្ទប់សណ្ឋាគារលំដាប់ផ្ដាយ៥ ចំនួន ៤.៧៦០បន្ទប់ និងរថយន្តក្រុងចំនួន ១៤៦គ្រឿង ដើម្បីដឹកជញ្ជួនបុគ្គលិករបស់ក្រុមហ៊ុន Tiens Group Company ចំនួន ១២.០០០ នាក់ ដើម្បីដើរកម្សាន្ត។ រដ្ឋមន្ត្រីការបរទេសបារាំងបានថ្លែងឲ្យដឹងថា នេះជាដំណើរកម្សាន្តដ៏ធំអស្ចារ្យពុំធ្លាប់មានសម្រាប់ប្រទេសបារាំង៕
ព័ត៌មានជាតិ
មតិយោបល់