នៅថ្ងៃទី១០ ឧសភា ២០១៥ វេលាម៉ោង១៥ និង៣០នាទី ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារការពាររូបភាព របស់អាជ្ញាធរជាតិអប្សរា បានសហការគ្នាជាមួយនគរបាលការពារបេតិកភណ្ឌ ធ្វើការឃាត់ខ្លួន ភ្ញៀវទេសចរបីរូប ដែលបានថតរូបអាសអាភាសនៅចំនុចរានហាល ខាងកើតនៃប្រាសាទតាព្រហ្ម។ បន្ទាប់ពីបានសាកសួរ និងឆែកមើល រូបភាពក្នុងទូរស័ព្ទដៃឃើញមានរូបអាសអាភាសថតស្រាតបញ្ចេញផ្នែកខាងក្រោយ ចំនួនពីរសន្លឹក មួយថតនៅម្តុំបរិវេណអង្គរធំ និងមួយទៀតថតនៅ រានហាលខាងកើតប្រាសាទតាព្រហ្ម។ បន្ទាប់ពីបានឃាត់ខ្លួននៅកន្លែង កើតហេតុនៅប្រាសាទតាព្រហ្មរួចមក ភ្ញៀវទេសចរទាំងបីរូបនេះត្រូវបាន បញ្ជូនទៅអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការវិនិច្ឆ័យទោសតាមតាមផ្លូវច្បាប់។
ភ្ញៀវទេសចរទាំងបីរូបនោះមានឈ្មោះដូចខាងក្រោម ៖
១- ឈ្មោះ LUCIANO GASTÓN MUŇOZ ភេទ ប្រុស អាយុ៣០ឆ្នាំ មកពីប្រទេស អាហ្សង់ទីន ជាអ្នកអាក្រាត
២-ឈ្មោះ BRUNO MARGRINI ភេទប្រុស អាយុ៣០ឆ្នាំ មកពីប្រទេសអ៊ីតាលី ជាអ្នកអាក្រាត
៣- ឈ្មោះ KIKI STAMOU ភេទស្រី អាយុ១៩ឆ្នាំ មកពីប្រទេសហូឡង់ ជាអ្នកកាន់ទូរស័ព្ទដៃថត។ នេះបើតាមទំព័រអាជ្ញាធរអប្សរាចុះផ្សាយនៅលើហ្វេសប៊ុក៕
ព័ត៌មានជាតិ
មតិយោបល់