តើប្រិយមិត្តធ្លាប់បានទទួលទានសាច់ជ្រូកអាំងទឹកឃ្មុំពីមុនមកដែរឬទេ? តើចង់ដឹងពីវិធីចម្អិនដែរទេ?
គ្រឿងផ្សំ៖
សាច់ជ្រូកហាន់ជាបន្ទះធំល្មម 6 ទៅ 8 បន្ទះ
គ្រឿងប្រឡាក់សាច់ 2 ស្លាបព្រាបាយ
ទឹកឃ្មុំ 4 ស្លាបព្រាបាយ និង ម្រេចខ្មៅ
វិធីចម្អិន៖
1. ដាក់សាច់ជ្រូកអាំងលើភ្លើងក្ដៅល្មម
2. ឆាគ្រឿងប្រឡាក់សាច់ ទឹកឃ្មុំ និងម្រេចខ្មៅឱ្យចូលជាតិគ្នា
3. ស្រោចគ្រឿងផ្សំដែលឆាបញ្ចូលគ្នាខាងលើពីលើសាច់ជ្រូកកំពុងអាំងលើកម្ដៅភ្លើង ដោយទុកឱ្យចូលជាតិជាមួយសាច់ប្រហែល 2 ទៅ 3 នាទី រួចចាប់ដាក់ចាន និងទទួលទានក្ដៅៗតាមចិត្តប្រាថ្នា៕
មតិយោបល់