ភ្នំពេញ៖ ចៅលោកយាយ ម៉ែ ម៉ឺន តារាសម្តែង គង់ បញ្ហាសិដ្ឋ អាយុ ២០ ឆ្នាំ កើត នៅថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ១៩៩៣ បានហក់លោត ចូលប្រឡូកសិល្បៈ ក្នុងឆ្នាំ ២០១៣ ។ ជំហានដំបូងក្លាយជាសិល្បៈដែលកំពុងចាប់អារម្មណ៍ពីសំណាក់មហាជននោះ បញ្ហាសិទ្ធ បានចូលប្រឡង ជាប្រុសស្អាត តែការប្រឡងបានត្រឹមតែ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក៏ទទួលបានឱកាសភ្លាម ពី អ្នកដឹកនាំរឿង និងសម្តែងផ្សេងៗ ដែលស្គាល់ខ្លួន ជា ចៅ យាយ ម៉ែ ម៉ឺន រួចក៏ឲ្យខ្លួនបោះបង់ការប្រឡងប្រុសស្អាតែម្តង ដោយឈានជើងចូលថតកុន រាយរង និងឈានជើងចូលថតកុនធំ នៅឆ្នាំ ២០១៤ នេះ ។
ផ្តល់សំភាសជាមួយនឹងសារព័ត៌មាន ដំណឹង (www.domneng.news ) តាមរយៈខ្សែទូរស័ព្ទ នៅព្រឹកមិញនេះដែរ តារាសម្តែង គង់ បញ្ហាសិដ្ឋ បានឲ្យដឹងថា “ខ្លួនមិននឹកស្មានថាមានឱកាស ចូលប្រឡូកសិល្បៈ យ៉ាងឆាប់រហ័សនោះទេ ខណៈដែលខ្លួនកំពុងប្រឡង ជាប្រុសស្អាតត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខ្លួនក៏មិនបានប្រាប់ដល់នរណាថាជា ចៅ យាយម៉ែ ម៉ឺន នោះដែរ តែដោយមានអ្នកដឹកនាំសម្តែង ស្គាល់ខ្លួន ក៏ ហៅឲ្យថតកុនរាយរង និង ឈានជើងចូលវិថីសិល្បៈមមារញឹក តែម្តង ” ។
តារាសម្តែងវ័យក្មេងយាយអ៊ុនឡើងរូបនេះ បានបន្តទៀតថា ” រឿងដែលខ្លួនថតដំបូង គឺរឿង “វេរាស្នេហ៍ឆ្លងភព” ដែលដាក់បញ្ជាំងនៅស្ថានីយ៍ទូរទស្សន៍ CTN ហើយបច្ចុប្បន្ន កំពុងជាប់កុងត្រាថតរឿង ៥ ផ្សេងទៀត តែសូមលាក់ឈ្មោះ និងផលិតកម្មសិន ។ ក្រៅពីនេះ ខ្លួននៅមមារញឹក សឹងតែរកពេលដកដង្ហើមមិនរួច ធ្វើជាពិធីករ សម្ពោធអគារផ្សេងៗ នៅតាមណ្តាខេត្ត និង ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ កំពុងទាក់ទងខ្លួន ឲ្យធ្វើជាពិធីករ ផងដែរ “ ។
តារាសម្តែងកំព្រាឪពុក អ្នកខេត្តបន្ទាយមានជ័យ គង់ បញ្ហាសិដ្ឋ បានបន្ថែមជាចុងក្រោយថា ” នៅថ្ងៃនេះដែរ ខ្លូនក៏កំពុងជាប់ថតស្ពតឲ្យធនាគារជាលើកដំបូង (ខាងក្រុមហ៊ុនមិនឲ្យបញ្ចេញឈ្មោះធនាគារ) ហើយអ្វីៗទាំងអស់ ដែលខ្លួនមានគឺសូមអរគុណដល់ផលិតកម្មនានា អ្នកដឹកនាំសម្តែង ដែលជួយជ្រោមជ្រែងខ្លួនកន្លងមក និងផ្តល់ឱកាសឲ្យខ្លួន ដើម្បីស្នងតំណែង លោក យាយ ម៉ែ ម៉ឺន “។
បញ្ជាក់ផងដែរថា គង់ បញ្ហាសិដ្ឋ ក្រៅពីអាជីពតារាសម្តែង រកពេលដកដង្ហើមមិនរួច ក៏ជានិស្សិតរៀននៅពេលសាកលវិទ្យាល័យពីរផ្សេងគ្នា ដោយសិក្សា មុខវិទ្យាពេទ្យ និង អក្សរអង់គ្លេស ។ ដោយឡែករឿងរ៉ាវស្នេហា តារារូបនេះ បានបង្ហើបថា “មាននារីនៅក្រៅប្រទេស ជាច្រើននាក់ សូមស្នេហាខ្លួន និងធានាចិញ្ចឹម តែខ្លួនមិនបានយល់ព្រមនោះទេ” ៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/KongPanhasith3_zps3dc67ad9.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/KongPanhasith4_zps2c7ba18c.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/KongPanhasith5_zpsd7694055.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/KongPanhasith6_zps221d2411.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/KongPanhasith2_zpsf24c8352.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/KongPanhasith1_zps2dc5d164.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/KongPanhasith7_zps5ad57e94.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/KongPanhasith8_zps117c2ef2.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/KongPanhasith9_zps55b8a451.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/KongPanhasith10_zpsb1f47116.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/KongPanhasith12_zps3fef089d.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/KongPanhasith11_zps407d91f9.jpg
មតិយោបល់