នេប៉ាល់៖ គិតត្រឹមវេលាម៉ោង ៩៖០០នាទីល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០១៥នេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីម ៧.៤រិចទ័រថ្មីនៅក្នុងប្រទេសនេប៉ាល់ បានកើនឡើងដល់ ៤២នាក់ និងអ្នករបួសជាង១០០០នាក់។ នេះបើយោងតាមការចុះផ្សាយរបស់ AP ចេញផ្សាយនៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០១៥។
គួរបញ្ជាក់ផងដែរថា នៅវេលាម៉ោងប្រមាណជា ២៖៣០នាទីរសៀលថ្ងៃទី១២ ខែឧសភានេះ មានគ្រោះរញ្ជួយដីថ្មីមួយបានកើតឡើងនៅក្នុងប្រទេសនេប៉ាល់ បន្ទាប់ពីកើតមានម្ដងរួចទៅហើយកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៥ ដែលបានសម្លាប់មនុស្សជាង ៨០០០នាក់៕
មតិយោបល់