ព័ត៌មានជាតិ

ខណ្ឌចំការមនមិនទាន់ស្ងាត់រឿងសង់រោងការបិទផ្លូវ ផ្អាកសិស្សអត់បានរៀនពីរថ្ងៃ ឥទ្បូវខណ្ឌបឹងកេងកងម្ដង លោក ធឹម សំអាន ចៅហ្វាយខណ្ឌថ្មីផង សង្ស័យពាក់វ៉ែនតាខ្មៅ មើលអត់ឃើញហើយ…

ភ្នំពេញៈ នៅវេលាម៉ោង ១១ ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ១៧៩ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីសង់រោងការបិទផ្លូវទៀតហើយ ហាក់បីដូចជាគ្មានអាជ្ញាធរណា អើពើពីបញ្ហាទាំងនេះទាល់តែសោះ ខណៈសេចក្ដីជូនដំណឹង របស់សាលារាជធានីភ្នំពេញ ក៏បានហាម ប៉ុន្តែលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ទើបតែទ្បើងកាន់តំណែងថ្មី មិនទាន់ឃើញបញ្ចេញស្នាដៃ ឬមានវិធានការឲ្យមន្ត្រីក្រោមឱវាទរបស់លោក ទប់ស្កាត់ដូចករណីខាងលើនេះ ឲ្យមានប្រសិទ្ធភាពនៅទ្បើយ សង្ស័យលោកពាក់វ៉ែនតាខ្មៅហើយ បានជាមើលមិនឃើញសង់រោងការបិទបែបនេះ។

ករណីនេះ ធ្វើឲ្យពលរដ្ឋរិះគន់តៗគ្នា ជាក់ស្ដែងប៉ុន្មានថ្ងៃមុននេះ ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ក្នុងខណ្ឌចម្ការមន ដោយសារតែការកូនអ្នកធំម្នាក់ សង់រោងការបិទផ្លូវ បង្កផលប៉ះពាល់ដល់សាលារៀន ផ្អាកសិស្សរៀនសូត្រអស់រយៈពេល ២ថ្ងៃ។

រោងការខាងលើនេះ ហ៊ានសង់បិទផ្លូវប៉ុណ្ណេះ សង្ស័យការកូនលោកធំហើយ បានជាអាជ្ញាធរខណ្ឌស្ងាត់ឲ្យឈឹង សំងំយកសុខរៀងៗខ្លួន ប្រសិនជាការកូន អ្នកល្មមៗ គ្រាន់តែដឹករោងការមកដល់មុខផ្ទះភ្លាម នឹងមានមន្ត្រីប៉ុស្តិ៍ សង្កាត់មកដល់ភ្លែត សួររកលិខិតអនុញ្ញាតហើយមើលទៅ៕

មតិយោបល់