ព័ត៌មានជាតិ

Toyota និង Nissan ប្រមូល​រថយន្ត ៦,៥​លាន​គ្រឿង ដោយសារ​បញ្ហា​ពោង​សុវត្ថិភាព​

​តូ​ក្យូ​៖ ក្រុមហ៊ុន​ផលិត​រថយន្ត Toyota និង​គូប្រជែង Nissan នៅ​ថ្ងៃ​ពុធ ទី​១៣ ខែ​ឧសភា ឆ្នាំ ២០១៥ នេះ បានប្រកាស​ប្រមូល​រថយន្ត​ប្រមាណ​ជា ៦,៥​លាន​គ្រឿង​នៅ​ជុំវិញ​ពិភពលោក ដោយសារ​តែ​បញ្ហា​ពោង​សុវត្ថិភាព ដែល​បណ្ដាលឲ្យ​ស្លាប់​មនុស្ស ៥​នាក់​។​
​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំជាងគេ Toyota បានប្រកាស​ប្រមូល​រថយន្ត​ចំនួន ៥​លាន​គ្រឿង ដែល​ផលិត​ឡើង​នៅ​ចម្លោះ​ខែមីនា ឆ្នាំ ២០០៣ ដល់​ខែ​វិច្ឆិកា ឆ្នាំ ២០០៧ ដោយ​ក្នុង​នោះ មាន ៣៥​ម៉ូ​ដែល ត្រូវ​រង​ផលប៉ះពាល់​។ ចំណែក Nissan វិញ បានប្រកាស​ប្រមូល​រថយន្ត ១,៥៦ លាន​គ្រឿង​នៅ​ជុំវិញ​ពិភពលោក ដោយ​ទាំង​ពីរ​ក្រុមហ៊ុន​នេះ ប្រកាស​ប្រមូល​ដោយសារ​តែ​បញ្ហា​ពោង​សុវត្ថិភាព​ទាំងអស់ ហើយ​ទី​ផ្សារ​ដែល​ប៉ះពាល់​ធំ​ជាង​សម្រាប់​ការប្រមូល​រថយន្ត​នេះ មាន​ជប៉ុន អឺរ៉ុប និង​អាមេរិក​ខាងជើង​៕​
nissan-toyota(R)

មតិយោបល់