បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅ ឃុំជប់ ខេត្តត្បូងឃ្មុំ បានរាយការណ៍ឲ្យអង្គភាពយើងនៅព្រឹកថ្ងៃទី ១៥ ខែ ឧសភា នេះដឹងថា ការធ្វើអត្តសញ្ញាណនៅឃុំជប់ មានករណីមិនប្រក្រតី ដោយមន្ត្រីនៅក្នុង សាលាឃុំជប់ ខេត្តត្បូងឃ្មុំ បាន យកប្រាក់ពីប្រជាពលរដ្ឋដែលទៅធ្វើអត្តសញ្ញាណប័ណ្ណ ម្នាក់ពី ៥ ម៉ឺន ទៅ ៦ ម៉ឺនរៀល ។ ប្រភពខាងលើជាជំហានដំបូងបាន បន្តថា បើមិនឲ្យប្រាក់គេទេ ៣ ថ្ងៃមិនទាន់ធ្វើបានផង ចំណែកអ្នកដែលមានលុយឲ្យគេ គឺទៅធ្វើភ្លាម បានភ្លែត ។
ដូចសេចក្តីរាយការណ៍ខាងលើ មេត្តា អាជ្ញាធរ ដែលជាអ្នកបម្រើដល់ផលប្រយោជន៍ មេត្តា ជួយទៅស៊ើបអង្កេត និងដោះស្រាយ បញ្ហានេះផង ៕
ព័ត៌មានជាតិ
មតិយោបល់