ព័ត៌មានជាតិ

អ្នកលេង​ហ្វេ​សប៊ុក​ប្រតិកម្ម​នឹង​ភាស៊ី​ផ្ញើ​កង់ ម៉ូតូ ឲ្យ ៥០០ មិន​យក​ទេ ទាល់តែ ១០០០ រៀល​

​ភ្នំពេញ ៖​កន្លង​មក​បើ​ទោះបីជា សា​សា​រាជធានី ភ្នំពេញ បាន​រៀបចំ​ផែនការ ដើម្បី​ចាត់​វិធានការ​ពង្រឹង​សណ្ដាប់ធ្នាប់​ទៅលើ​ការទារ​ភាស៊ី​តាម​ផ្សារ​ឲ្យបាន​ត្រឹមត្រូវ​ឡើងវិញ​តាម​សៀវភៅ​បន្ទុក ដែល​បាន​ចែង​។ ចំពោះ​បញ្ហា​នៃ​ការទារ​ភាស៊ី​តាម​ផ្សារ​នេះ សាលា​រាជធានី​ភ្នំពេញ ធ្លាប់បាន​ប្រកាស​ដល់​អ្នកទា​រភាស៊ី​ក៏​ដូចជា​អ្នក​កិប​សំបុត្រ​កង់​ម៉ូតូ​ម្ដង​រួចមកហើយ​ដោយ​ឲ្យ​ពួកគេ​ទាំងនោះ​ធ្វើការ​អនុវត្ត​តាម​សៀវភៅ​បន្ទុក ដែល​បាន​ចែង​។ ប៉ុន្តែ​ជា​ការកត់សម្គាល់​នោះ គេ​សង្កេតឃើញថា អ្នក​ប្រកប​របរ​ទារ​ភាស៊ី និង​កិប​សំបុត្រ​កង់​-​ម៉ូតូ តាម​ផ្សារ​ទាំង​នោះ​មិន​បាន​អនុវត្ត តាម​ការប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ​ឡើយ​។​

​រឿង​ថ្មី​មួយទៀត កាលពី​ថ្ងៃ​ទី ១១ ខែ ឧសភា កន្លងទៅនេះ អ្នកលេង​ហ្វេ​សប៊ុក​បាន​ប្រតិកម្ម​នឹង​ថ្លៃ​ភាស៊ី ផ្ញើ កង់ ម៉ូតូ ថា «​តម្លៃ​តែ​៣០០៛​ទេ​អោយ​៥០០៛​ក៏​មិន​យក​ដែរ នៅតែ​យក​១០០០​រៀល ផ្សារ​អូរ​ឡាំ​ពិ​ក​» ។​
​ជាមួយនឹង​សកម្មភាព​នេះ ដែរ ត្រូវបាន​មហាជន​រិះគន់​ទៅ​លើ​សាលា​រាជធានី​ភ្នំពេញ កន្លង​មក​ធ្វើឲ្យ​តែ​ល្អមើល តែ​វិធានការ​ជាក់ស្តែង គ្មាន​លទ្ធផល ដូច​សម្តី​ដែល​និយាយ​ទាល់តែ​សោះ​ឡើយ ដែល​ធ្វើឲ្យ​ប្រជាជន អស់ជំនឿ នឹង​រឿង​នេះ ថា វា​អាច​ទៅរួច​ទេ ច្បាប់​ចេញ​ផ្សេង តែ​សកម្មភាព​អនុវត្ត ទៅ​ជា​ផ្សឹង​៕​
PS

មតិយោបល់